ស្រ្តី២នាក់ ចំហរដើមទ្រូងធ្វើការតវ៉ាក្នុងទីក្រុងឡុង
សុក្រ ០៣ សីហា, ២០១២ ម៉ោង ១២:២៣ស្រ្តី២នាក់ ដែលបានចំហរដើមទ្រូង ជាមួយនឹងការលាបខ្លួននឹង ពាក្យស្លោក “Olympic shame” និង “No Sharia”បាន ធ្វើការតវ៉ានៅពីមុខ City Hall ក្នុងទីក្រុង ឡុង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារការចាប់អារម្មណ៍ពីអ្វីដែល ពួកគេហៅថា “bloody Islamist regimes” ។
ពួកគេគឺជាសមាជិក នៃក្រុមសិទ្ធិនារីជនជាតិ អ៊ុយក្រែន ដែលធ្លាប់បានបង្កើតនូវការប្រឆាំងដោយដោះអាវ ជាច្រើនលើក ក្នុងប្រទេសប៉ែកអឺរ៉ុប រួមមានដូចជា ការប្រកួត Euro ២០១២ ក្នុងប្រទេស ប៉ូឡូញ និង អ៊ុយក្រែន ដែលជាកន្លែងពួកគេមានការព្រួយបារម្ភអំពីអំពើ ពេស្យាដែលអាចកើតឡើងក្នុងប្រទេសជាម្ចាស់ផ្ទះ។
Reza Moradi ជាអ្នកតវ៉ាម្នាក់ដែរនោះបាននិយាយ ដោយមិនបញ្ជាក់ពីប្រទេសណាមួយនោះទេ ថា របបទាំងនោះគឺវាផ្តាច់ការខ្លាំងណាស់សំរាប់ពួកយើង។ ពួកគេចាត់ទុកស្ត្រីដូចជា មនុស្សឋានៈទាប ហើយនេះជា អ្វីដែលពួកយើង ប្រឆាំង ហើយក៏ជាអ្វីដែលពួកយើង កំពុងធ្វើការតវ៉ាផងដែរ។
ជាមួយនឹងស្នាមប្រឡាក់ឈាមក្លែងក្លាយ និង ការពាក់កំរងផ្កានៅលើក្បាល ស្រ្តី២នាក់ ដែលគ្មាន ការបិទបាំងផ្នែក ខាងលើនេះបាន រត់ជុំវិញច្រកចូល នៃ City Hall ក្នុងទីក្រុងឡុង ប៉ែកកណ្តាល អស់រយៈ ពេលប្រហែល ១០ នាទី ជាមួយនឹងការដេញពីក្រោយ ពីអ្នកតវ៉ាទី៣ មុនពេលត្រូវបានរុំខ្លួនរួច នាំចេញទៅដោយ មន្រ្តីប៉ូលីស។
អ្នកនាំពាក្យ របស់គណៈកម្មាការរៀបចំកីឡាអូឡាំពិក មិនបានបញ្ចេញមតិយោបល់ទាក់ទងនឹងបញ្ហានេះទេ។
-1.jpg)
-1.jpg)
.jpg)


ដោយ នីតា

Login
មតិ (Comments)