ជិះម៉ូតូមកពីទិញគ្រឿងក្លែមបុកកាមរីឆ្លាមរយះកែងដៃ
សុក្រ ០៣ សីហា, ២០១២ ម៉ោង ១១:២៧រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងទោរជិះម៉ូតូត្រឡប់មកពីទិញងាវយកទៅក្លែមបន្តទៀតបានជិះទៅបុករថយន្តកាមរីឆ្លាម បណ្តាលឱ្យដួលរយះកែងដៃខាងឆ្វេង តែនិយាយស្តាប់គ្នាមិនបានសមត្ថកិច្ចក៏យករថយន្ត និងម៉ូតូទៅរក្សាទុកចាំស្វាងស្រានិយាយគ្នា ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៣១ កក្កដា តាមផ្លូវលេខ៣១៥កែងផ្លូវលេខ៥៩៨ ចំណុចមុខផ្ទះលេខ៣២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា បុរសម្នាក់ស្រវឹងទោរជិះម៉ូតូម៉ាកសេដេ ពណ៌ខ្មៅតាមផ្លូវលេខ៥៩៨ ពីត្បូងទៅជើង ចំណែករថយន្តកាមរីឆ្លាម ពណ៌ស្ករមួយគ្រឿងបើកតាមផ្លូវលេខ៣១៥ ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើម៉ូតូបត់ឆ្វេងក៏ជ្រុលទៅបុករថយន្តបណ្តាលឱ្យដួលរយះកែងដៃ ចំណែកគ្រឿងក្លែមវិញកាន់ជាប់មិនឱ្យរបូតពីដៃទេ ទោះបីជាដួលរងរបួសក៏ដោយ ។
ម៉ូតូនិងរថយន្តរលាត់ថ្នាំតិចតួច ម្ចាស់រថយន្តបានទាមទារឱ្យអ្នកបើកម៉ូតូសងការខូចខាតរថយន្តរបស់គាត់ ឯអ្នកជិះម៉ូតូដោយសារតែស្រវឹងដាបពេកនិយាយលែងដឹងទិសតំបន់ស្តាប់គ្នាមិនបាន ទើបម្ចាស់រថយន្តឱ្យសមត្ថកិច្ចវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅខណ្ឌទួលគោករង់ចាំដោះស្រាយជាក្រោយ ៕
.jpg)
.jpg)
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)