អេក្រង់ iPad Mini ចូលដល់ការផលិតហើយ

សុក្រ ០៣ សីហា, ២០១២ ម៉ោង ១១:០៨

មួយរយះចុងក្រោយនេះ មានព័ត៍មាន iPhone 5 នឹង iPad Mini ផ្លាស់ប្តូរគ្នាជាហូហែរ ចុងក្រោយនេះមានព័ត៍មានមកថា iPhone 5 នឹងបង្ហាញខ្លួននៅថ្ងៃទី 12 ខែ កញ្ញា ចំណែក iPad Mini ថ្ងៃនេះវិញមានដំណឹងមកថា ក្រុមហ៊ុន Apple ត្រៀមផលិតអេក្រង់ iPad Mini ដែលមានអេក្រង់ប្រមាណ 7.85 Inch នៅខែនេះ ។ 
របាយ៍ការថ្មីពី CNET 


យើងប៉ាន់ប្រមាណថាក្រុមហ៊ុន Apple ចាប់ផ្តើមការផលិតអេក្រង់នៅខែសីហានេះហើយ ដោយតូរលេខនៃការផលិតអេក្រង់មានចំនួនជាង 1លាន អេក្រង់ដែលផលិតអោយបានក្នុង1ខែៗ ។ 
ក្រៅពីនេះផងដែរមានដំណឹងបន្ថែមមកទៀតថា ថ្ងៃដែលបើកលក់ iPad Mini អាចជាថ្ងៃតែមួយជាមួយ iPhone 5 នៅថ្ងៃទី 12 កញ្ញា ដោយអេក្រង់ iPad Mini នោះគឺ 7.85 Inch តម្លៃប្រហាក់ប្រហែល $300 ។ 
មានដំណឹងអ្វីថ្មីជាងនេះគេហទំព័រ សុវណ្ណ២ យើងខ្ញុំនឹងយកមកជូនលោកអ្នកនៅពេលក្រោយបន្ថែមទៀត ។ 

ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook នៅទីនេះដើម្បីទទួលដំណឹងបានមុនគេ

 

ដោយ sovann2


បើអ្នកគាំទ្រ ណុប មុន្នីតាក់ម៉ា សូមចុចទីនេះ
102 អ្នកបានគាំទ្រ

មតិ (Comments)