រថយន្ត​ប៉ាហ្សេរ៉ូ ជនជាតិ​ឥណ្ឌា​​ស្រវឹង​បើក​​បុក​រថយន្ត​​ដឹក​​ទឹក​កក​​ធ្លាក់​ទឹក​កក​រាយ​ពេញ​ថ្នល់

សុក្រ ០៣ សីហា, ២០១២ ម៉ោង ១១:០៤

រាជធានីភ្នំពេញ ៖ រាជ​ធានី​ភ្នំពេញ​ ៖មាន​​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាងរថយន្ត​ប៉ា​ហ្សេ​រ៉ូ​​បើក​បរ​ដោយ​ជន​ជាតិ​ឥណ្ឌា​ ស្រវឹង​ជោក​​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ទឹក​កក​បណ្តាល​ឱ្យ​ធ្លាក់​ទឹក​កក​រាយ​ពេញ​ផ្លូវ ​ចំណែក​បុរស​ជនជាតិ​ឥណ្ឌា​របួស​បែក​​​មាត់​ ​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ​សីហា ​តាម​ផ្លូវ​លេខ​១៨២​ ​កែង​ផ្លូវ​លេខ​២៦១ ​ចំណុច​ស្តុប​ម្តុំ​ភោជ​នីយ​ដ្ឋាន​​ទី​ក្រុង​បៃតង​ ​ស្ថិត​​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ​ខណ្ឌ​ទួល​គោក​ ។

អ្នក​បើក​រថយន្ត​ដឹក​ទឹក​កក​ឈ្មោះ​ឆៃ​យ៉ា ​ភេទប្រុស ​អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​គីឡូ​ម៉ែត្រលេខ​៦ ​ខណ្ឌ​ឫស្សី​កែវ ​បើក​រថយន្ត​ដឹក​ទឹក​កក​ពី​សិប្បកម្ម​គីឡូម៉ែត្រ​លេខ​៦ ​យកទៅ​ដាក់​ឱ្យ​ម៉ូយ​នៅខណ្ឌ​ទួល​គោក ​។ ​ទឹក​កក​ក្នុងរថយន្ត​ទាំង​អស់​មាន​៧០​ដើម​ ​។ ចំណែក​បុរស​ជន​ជាតិ​ឥណ្ឌា​មិន​ស្គាល់​អត្ត​សញ្ញាណ​បានប្រកែក​ថា​​រូបគាត់​មិន​មែន​ជាអ្នក​បុក​​ទេ​​ ​ដោយ​សារ​រថយន្តរបស់​គាត់​បើក​លើ​ផ្លូវអាទិភាព ​ហើយ​​រថយន្ត​ដឹក​ទឹកកក​បើក​ឆ្លង​ផ្លូវ ​។ ​​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើអ្នកគាំទ្រ យូរី សូមចុចទីនេះ
305 អ្នកបានគាំទ្រ

មតិ (Comments)