ក្មេងស្រីអភ័ព្វអាយុ ៥ឆ្នាំ ត្រូវបានចិញ្ចឹមដោយសត្វគោ
សុក្រ ០៣ សីហា, ២០១២ ម៉ោង ១០:៥៦បុគ្គលិកសង្គម ក្នុង តំបន់ Urals ប្រទេស រុស្សី បាន កំពុងយកចិត្តទុកដាក់ ថែទាំក្មេងស្រីម្នាក់ អាយុ ៥ឆ្នាំ ដែលបានចំនាយពេលវេលា ភាគច្រើនរបស់នាង ក្នុង ក្រោលគោ និង មានកន្ទុយបារីជាឧបករណ៍ក្មេងលេង។
ម្តាយ និង ឪពុកចុង របស់កេ្មងស្រីម្នាក់នេះ ជាកសិករ ក្នុងតំបន់ Perm មិនបាននាំនាងទៅកាន់សាលាមតេ្តយ្យ ទេ និងបានបង្ខំអោយ នាង រស់នៅជាមួយសត្វគោក្នុង កសិដ្ឋានដើម្បី កុំអោយ នាង ទៅរំខានពួកគេ។
ក្មេងស្រីម្នាក់នេះ ក៏ធ្លាប់ត្រូវ បានឪពុកម្តាយប្រមឹករបស់នាង ចាក់សោរអោយនៅក្នុងទូចាន និង ជាធម្មតា ត្រូវឪពុកចុង វាយធ្វើបាបទៀតផង។
ក្មេងស្រីអភ័ព្វ ម្នាក់នេះមិនចេះនិយាយ រឺក៏ប្រើប្រាស់ ចាន សម អ្វីទាំងអស់។ គឺនាង ប្រើមាត់ដើម្បីផឹកទឹកដោះគោពីក្នុង ចាន រឺក៏ ពែង ទៅវិញ។
ករណីមួយនេះត្រូវបាន រកឃើញដោយចៃដន្យ។
បច្ចុប្បន្ន ក្មេងស្រីម្នាក់នេះត្រូវបាន បញ្ចូនទៅកាន់ មជ្ឈមណ្ឌលបុននិតិសម្បទា ប៉ុន្តែប្រហែលជាមិន អាចមានសភាពដូចដើម ឡើងវិញទាំងស្រុងទេ បន្ទាប់ពីការបោះបង់ចោលមិនអើពើអស់រយៈពេល ជាច្រើនឆ្នាំ។

ដោយ នីតា

Login
មតិ (Comments)