ក្រុងឡុងដ៍ៈ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទពីទីក្រុងឡុងដ៍ ថា កីឡាករយូដូកម្ពុជា ខុម រតនៈមុន្នី បាន ទទួលបរាជ័យ ក្រោមថ្វីដៃកីឡាករ ម៉ិកស៊ិកូ Nabor Castillo ដោយលទ្ធផល ០-១០ នាល្ងាចថ្ងៃសៅរ៍ ទី២៨ នេះ ។

ការប្រកួតបាន ធ្វើឡើងនាម៉ោង ៤និង០០នាទីថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១២ ជាការប្រកួតក្នុង ប្រភេទ ទម្ងន់ក្រោម ៦០គីឡូក្រាម ហើយក៏ជាការប្រកួតជម្រុះក្នុងវគ្គទី១ផងដែរ ។ កីឡាករណាចាញ់ នឹងត្រូវហាលអាវតែម្តង ។

តែយ៉ាងណាក៏ដោយ កម្ពុជានៅតែមានសង្ឃឹមផងដែរ ខណៈដែលប្រភេទកីឡាអត្តពលកម្ម តេក្វាន់ដូ និងហែលទឹកមិនទាន់បានធ្វើការប្រកួតនៅឡើយនោះទេ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ធី ធេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]