ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដែលបង្ក ដោយរថយន្តម៉ាក Highlanderបើកបរក្នុងល្បឿនលឿន ទៅបុកបុរសម្នាក់ ដែលកំពុងជិះម៉ូតូអាយខន ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យខ្ទាតម៉ូតូ ចេញប្រហែលជា ១០ម៉ែត្រ ចូលទៅក្នុងរោងការហ្វេ នៅក្បែរនោះចំណែកឯម្ចាស់សន្លប់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណជា ៨យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅលើផ្លូវលេខ ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ជិះម៉ូតូខាយខន ព័ត៌ផ្កាឈូក ក្នុងល្បឿនមធ្យម នៅជាយផ្លូវម្ខាង ពីទិសខាងជើងទៅត្បូង ហើយមកដល់ចំណុចខាងត្បូងជញ្ជីងថ្លឹង រថយន្តផ្លូវសឡា ស្រាប់តែមានរយន្ត មួយគ្រឿងម៉ាក Highlander ដែលបើកក្នុងល្បឿនលឿន ជិះទៅបុកពីខាងក្រោយ បណ្តាលឱ្យបុរស ដែលជាជនរងគ្រោះ ដួលបោកក្បាលទៅនឹងថ្នល់ បែកយ៉ាងដំណំសន្លប់នៅនឹងកន្លែង កើតហេតុតែម្តង ចំណែកឯម៉ូតូជនរងគ្រោះ បានខ្ទាតចេញ ប្រហែល១០ម៉ែត្រ ចូលតូបកាហ្វេ នៅក្បែរនោះ។ ក្រោយពេលកើត ហេតុរថយន្តបង្កបានបើកគេចទៅបាត់ ដោយសុវត្ថិភាព។

ប្រភពដដែលបាននិយាយទៀតថា ក្រោយពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ប្រហែលជាមួយម៉ោងគេមិន ឃើញមានសមត្ថកិច្ច ចុះទៅធ្វើការអន្តរាគមន៍ នោះទេ។ រហូតដល់ម៉ោងប្រហែលជា ៩យប់  ទើបមានរយន្ត សង្រ្គោះ មកដឹកជនរងគ្រោះ ទៅធ្វើការសង្គ្រោះបន្ទាន់។ ចំណែកឯជនរងគ្រោះមិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ។

រថយន្តដែលបានបង្ករគ្រោះថ្នាក់ ត្រូវបានគេឱ្យដឹងថា ម៉ាក High lander ពណ៌ទឹកប្រាក់ ប៉ុន្តែមិនចាំស្លាកលេខ ចំណែកឯម៉ូតូជនរងគ្រោះ ម៉ាកខាយខន ពាក់ស្លាក់លេខ ភ្នំពេញ 1AR-0917 ពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១០ ខូចខាតផ្នែកខាងមុខ។

ខណៈនោះដែរ ក៏មានរឿងដែលហួសចិត្តមួយទៀត ដែលមិនគួរឱ្យមាននៅក្នុងសង្គមខ្មែរ នាពេលច្ចុប្បន្ននេះ គឺ ស្របពេលដែលមានរយន្តសង្គ្រោះបាន មកដឹកជនរងគ្រោះ ទៅព្យាបាលនោះ ក៏មានក្រុមក្មេងស្ទាវ ៣នាក់ ដែលមានលក្ខណៈស្រវឹងទន់ខ្លួន បានមកអះអាងថា បុរសជនរងគ្រោះ នោះជាបងប្អូនរបស់ពួកគេ ហើយនៅពេល ដែលអ្នកសារព័ត៌មាន បានកំពុងតែថយផ្តិតយករូបភាពនោះ ស្រាប់តែក្មេងស្ទាវនោះ បានស្រែកជេរប្រមាថអ្នកកាសែត និងអ្នកដែលឈរមើល យ៉ាងខ្លាំង មិនតែប៉ុណ្ណោះគេបានគំរាម យកកាមេរ៉ារបស់អ្នកកាសែត បោកចោលទៀតផង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]