កញ្ញា Kim Yumi ដែលជា បវរកញ្ញាកូរ៉េប្រចាំឆ្នាំ ២០១២ ត្រូវបានអ្នកលេង អ៊ីនតឺណេត ហៅថា បវរកញ្ញាប្លាស្ទិក ។ ភ្លាមៗក្រោយពីនាង ត្រូវបានគេប្រកាស់ជា បវរកញ្ញាប្រចាំប្រទេស កូរ៉េ ឆ្នាំ ២០១២ ក៏មានលេចចេញរូបថតរបស់នាង ពេលនាងនៅជាយុវសិស្ស ដែលមើលទៅ ខុសពីរូបរាងនាងបច្ចុប្បន្នដាច់ ។ អ្នកលេង អ៊ីនតឺណេត បានអះអាងថានាង ច្បាស់ជាបានឆ្លង ការវះកាត់កែសម្ផស្សជាច្រើន ។
កញ្ញា Kim Yumi ក៏បានទទួលស្គាល់ថា រូបរាងនាង មិនមែនធម្មជាតិ ១០០% នោះទេ តែនាងមិនបានប្រាប់ថា នាងបានឆ្លងការកែសម្ផស្សច្រើនប៉ុណ្ណាដែរ។ តើនាងនឹងអាចបាត់បង់ តំណែងជាបវរកញ្ញា ដែរឬទេ ព្រោះថាបេក្ខនារីបវរកញ្ញា មិនត្រូវឆ្លងការកែសម្ផស្សឡើយ?
សូមមើលរូបខាងក្រោម និង ប្រៀបធៀប។
រូបមុនប្រលងបវរកញ្ញា
រូបពេលប្រលងបវរកញ្ញា
ដោយ វីន
Khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]