កូនគោចម្លែក កើតមកមាន ភ្នែក៤ ច្រមុះ២ ក្បាលដូចដំរី

ពុធ ២៥ កក្តដា, ២០១២ ម៉ោង ១០:២៨

កំពត៖ កូនគោចម្លែក១ក្បាលកើតមកខុសគេ មានក្បាលដូចដំរី មានភ្នែក៤ ច្រមុះ២ និងអណ្តាត២ រហូតដល់ ថ្ងៃនេះនៅមាន ជីវិតធម្មតាប៉ុន្តែក្រោកឡើងឈរមិនរួច ដោយសារអវៈយវៈមានសភាពទន់ ។

កូនគោចំម្លែកនេះកើតនៅវេលាម៉ោងជាង១២រំលងអាធ្រាត្រចូលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១២នៅផ្ទះ របស់ម្ចាស់គោឈ្មោះ សាន អាយុ ៣៥ ឆ្នាំមុខរប កសិករ និងប្រពន្ធឈ្មោះសានផល អាយុ៣៧ឆ្នាំមេ ផ្ទះ រស់នៅក្នុង ភូមិកោះម៉ាក់ប្រាង្គ ឃុំបឹង សាលាខាងជើងស្រុក កំពង់ត្រាចខេត្តកំពត។

កាកើតកូនគោនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជិតខាង និងក្នុងស្រុកភូមិជាមួយ គ្នា ដែលបានអញ្ជើញ មកមើលកូនគោចម្លែកនេះដើម្បីសុំសេចក្តីសុខចម្រើនទៅតាមជំនឿ៕

www.dap-news.com

ដោយ៖ វ៉ាន់ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ លី អ៊ីវ៉ាធីណា សូមចុចទីនេះ
75 អ្នកបានគាំទ្រ

មតិ (Comments)