ភ្នំពេញ៖ តារាចម្រៀងលេចធ្លោ ជាងគេ ក្នុងផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស ដែលត្រូវបានមហាជន ឲ្យរហស្សនាមថា តារាចម្រៀង «Super Woman» ព្រោះតែនាង លេងស្ទីលពាក់ អាវទ្រនាប់ ចេញមកក្រៅ ខណៈមនុស្សធម្មតា ឬតារាសិល្បៈ ធម្មតា មិនអាចពាក់ ដូចនាងបានឡើយ ទាល់តែអស្ចារ្យដូចនាង ទើបពាក់បាន ។

កញ្ញា ឃិត សំម៉ាលិស ក៏ជាតារាចម្រៀង ស្រីសម្បូរ រឿងរ៉ាវច្រើន មិនចាញ់តារា ចម្រៀងរៀមច្បងឡើយ ពោលនាងមានតាំងពី តំឡើងឫកពាជ្រុល មិនថតរូបជាមួយអ្នកគាំទ្រ ហើយចុងក្រោយបំផុត ឈ្លោះជាលក្ខណៈក្រុម ជាមួយក្រុម ចចកសមុទ្រ នាង សុខ ស្រីលក្ខណ៍ និង នាង សុភ័ក្រ្ត កុសុម៉ា ជាដើម ។

កញ្ញា ឃិត សំម៉ាលីស ក៏បានដៀល សុភ័ក្រ្ត កុសម៉ាថា «មីខ្មៅអត់អ្នកចិញ្ចឹម ចូលសិល្បៈតាំងពីតូច រកតែឡាន ជិះសមរម្យមួយ មិនបានហ្នឹងគេផង..! »។ ពាក្យសម្ដីរបស់ ឃិត សំម៉ាលីស បានធ្វើឲ្យកុសុម៉ា ដេកយំមួយអាទិត្យ មិនទាន់ឈប់ ព្រោះឈឺចិត្តពេក ហើយនាងជាមួយរស់ នៅក្នុងភាពថ្លៃថ្នូរ មិនត្រូវការលុយ ថោកទាបឡើយ ។

បន្ទាប់ពីដៀលថាឲ្យគេ រួចថ្មីៗនេះ នាង ឃិត សំម៉ាលីស បានសំញ៉ែងថា នាងមានគូស្នេហ៍ហើយ ថែមទាំងជាអ្នកមានស្កុកស្ដម្ភទៀតផង គ្រាន់តែដើរ ផ្សារទិញខោអាវ ក៏កាន់លុយ រាប់ពាន់ដុល្លារដែរ ដែលមហាជនគ្រប់គ្នា នាំគ្នាលាន់មាត់ថា ឃិត សំម៉ាលីស អីក៏សំណាងម្ល៉េះ មានគូស្នេហ៍ ជាអ្នកមានស្ដុក ។

ថ្ងៃនេះ ឃិត សំម៉ាលីស ក៏នាំគូស្នេហ៍ទៅលំហែ ឯខេត្តព្រះសីហនុ ថែមទាំងស្បថស្បែ មុខលោកតា ម៉ៅ ទៀតផង ដែលមើលទៅ ពិតជាផ្អែមល្ហែម គួរឲ្យច្រណែនណាស់ មិនមានអ្នកណា មានសំណាងដូចនាង ឡើយ ។ ភាពហ៊ឺហា ឃិត សំម៉ាលីស ហាក់បង្ហាញថា នាងចង់ឌឺដង គូសត្រូវច្រើនជាង បង្អួតមហាជន ព្រោះអ្នកណាក៏ដឹងថា មានគូបក្សដិបក្ខច្រើន ។

ឃិត សំម៉ាលីស មិនអាចសុំការបំភ្លឺបានទេ ខណៈដែលនាងកំពុង សាងភាពផ្អែមល្ហែម ជាមួយគូស្នេហ៍នា មាត់សមុទ្រ ហើយគ្មាន អ្នកលើកទូរស័ព្ទ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]