កូរ៉េខាងត្បូង៖ តារាសម្តែងស្រី  Kim Sarang ជាប់ឈ្មោះជាតារាស្រី ដែលមានរាងស្អាតបំផុត ក្នុងចំណោម តារាស្រី កូរ៉េទាំងអស់។

កាលពីថ្ងៃទី២៩ ខែមិថុនា ស្ថានីយ៍ទូរទស្សន៍ TvN ក្នុងកម្មវិធី "The List 2015" បានប្រកាស ពីតារាស្រី ដែលមាន រាងកាយស៊ិចស៊ីបំផុត។ ហើយនាង  Kim Sarang បានជាប់លេខ១ ជាតារាស្រីដែល មានរាងស៊ិចស៊ី។ ចំពោះតារា ស្រីវ័យ ៣៧ ឆ្នាំរូបនេះ ជាតារាម្នាក់ ដែលអាចថែរក្សារាង បានយ៉ាងស្រឡូនស្អាត។

ចំពោះតំណែងលេខ២ បានទៅលើនាង Kang Ye Won ​ដែលនាងបានទម្លាយ មូលហេតុដែលនាង មានរាងស្អាត បែបនេះ ព្រោះតែនាងចួលចិត្ត​ដើរ និងហែលទឹក។ លេខ៣ បានទៅ នាង  Park Soo Jin ដែលនាង ជាតារាម្នាក់ គិតគូរលើអាហារយ៉ាងម៉ត់ចត់ និងឧស្សាហ៍ហាត់ប្រាណផងដែរ។ លេខ៤ បានទៅនាង Min Hyo Rin  ដែល តែងតែហាត់ប្រាណ៣ដង ក្នុងមួយថ្ងៃ។ លេខ៥ បានទៅលើ នាង  Moon Chae Won ដែលនាងបាន ប្រាប់ថា  ការថែរាងរបស់នាងបានយ៉ាងស្រឡូន ព្រោះតែនាងឧស្សាហ៍ពិសារទឹកច្រើន។ លេខ ៦ លេខ៧ លេខ៨  លេខ៩  គឺបានទៅលើ តារាចម្រៀងរ៉េប Jessi  អ្នកលេងបុកប៊ីយ៉ាអាជីព  Cha Yoo Ram តារាសម្តែង  Lee II Hwa និងនាង  Seolhyun សមាជិកក្រុម AOA៕






តារាសម្តែងស្រី Kim Sarang

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]