កូរ៉េខាងត្បូង៖ គូស្នេហ៍ កំសត់កំរនឹងគ្នា ក្នុងរឿង Pinocchio ដ៏ល្បីល្បាញ គឺនាង Park Shinhye និង លោក Lee Jong Suk ត្រូវបានគេ រាយការណ៍ថា កំពុងមានទំនាក់ទំនង ស្នេហាជាមួយគ្នា នៅខាងក្រៅសាច់រឿង ផងដែរ។


លោក Lee Jong Suk និង នាង Park Shin Hye


រឿង Pinocchio

បើតាមប្រភព ព័ត៌មានបានឲ្យដឹងថា តារាសម្តែងស្រី Park Shin Hye និងតារាសម្តែងប្រុស Lee Jong Suk បានកំពុងនឹងណាត់ជួបគ្នា ជាច្រើនកន្លែង ទាំងនៅក្នុង និងក្រៅប្រទេស។

ប្រភពឲ្យដឹងទៀតថា អ្នកទាំងពីរបាន ណាត់ជួបស្វែងយល់ ចិត្តថ្លើមគ្នា  រយៈពេល៤ខែ កន្លងមកហើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ ត្រូវបានគេ ប្រទះឃើញ ដើរជាមួយគ្នានៅឯប្រទេសអង់គ្លេស និងកោះហាវ៉ៃ ដែលកាលនោះ អ្នកទាំងពីរ ឆ្លៀតពេលរីករាយ ក្នុងឱកាសការងារ ថតគ្របមុខ ឲ្យទស្សនាវដ្តីមួយ។ ចំនែកក្នុងគ្រានៅ ប្រទេសកូរ៉េវិញ អ្នកទាំងពីរត្រូវបាន គេប្រទះឃើញ នៅក្នុងឡាន ពេលយប់ជ្រៅ ជាមួយគ្នា ហើយរិតតែគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀត គេបានឃើញ លោក Lee Jong Suk ទៅទទួលយកនាង Park Shin Hye នៅឯផ្ទះរបស់នាងទៀតផង៕

សូមទស្សនា កម្រងរូបថត រវាងអ្នកទាំងពីរ ដែលគេលួចថតបាន ខាងក្រោម៖ 






ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]