អេស្ប៉ាញ៖ ឆ្កែមួយក្បាល ត្រូវបានគេប្រទះឃើញ ប្រកាច់ស្លឈាម គួរឲ្យអនោចអធម នៅពេលដែលម្ចាស់ របស់វាបាន ដើរចូលផ្សារ ដើម្បីទិញឥវ៉ាន់ ហើយទុកវាចោល នៅក្នុងឡាន ដោយបិទកញ្ចក់ជិតឈឹង។

បើតាមប្រភព ខ្សែអាត់វីដេអូ បានបង្ហាញឲ្យឃើញថា ឆ្កែមាឌធំ មួយក្បាល ដែលមានអាយុ ប្រហែល១៤ខែ ត្រូវបាន ក្រុមប៉ូលិស វាយកញ្ចក់ឡានបំបែក រួចយកវាចេញ ដើម្បីជួយសង្គ្រោះ ក្រោយប្រទះឃើញ វាកំពុងប្រកាច់ ស្លឈាម នៅក្នុងឡាននោះ។ ប៉ុន្តែគួរឲ្យសោកស្តាយ បើទោះបីជាមាន ការជួយសង្គ្រោះ រយៈពេល ៣ម៉ោង យ៉ាងណាក្តី ក៏ឆ្កែដ៏គួរឲ្យអាណិត មួយក្បាលនោះ បានស្លាប់ ព្រោះវាបានជាប់ នៅក្នុងឡានយូរពេក រហូតដល់៤ម៉ោង ទើបបណ្តាលឲ្យ មានការហូរឈាម ក្នុងរាង្គកាយ និងបានងាប់ ក្នុងថៃ្ងដដៃល វេលាម៉ោង ៨យប់។

ប្រភពវីដេអូ បានឲ្យដឹងទៀតថា ឆ្កែមួយក្បាលនោះ ជាកម្មសិទ្ធិរបស់ គ្រួសារជនជាតិ បារាំងមួយ ដែលពួកគេបាន ធ្វើដំណើរ ទៅចូលរួមមង្គលការ នៅក្នុងប្រទេសអេស្ប៉ាញ ហើយក៏បានឈប់ ចូលផ្សារមួយកន្លែង ដើម្បីទិញកាដូ ទុកសម្រាប់ ចូលរួមពិធីមង្គលការនោះ៕

អត្ថបទទាក់ទង៖ ទុកជាបទពិសោធន៍ សំរាប់ឪពុកម្តាយគ្រប់រូប! លទ្ធផល ភ្លេចកូនចោលក្នុងឡាន គឺបែបនេះ

សូមទស្សនាវីដេអូ ជួយសង្គ្រោះ សត្វឆ្កែ ខាងក្រោមនេះ៖

ប្រភព metro

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]