ប៊ែលហ្សិក៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញរបាយការណ៍ មួយពាក់ព័ន្ធ ទៅនឹង អត្ថប្រយោជន៍នៃ កម្តៅថ្ងៃដោយ បានលើកឡើងថា ស្ត្រីដែលឧស្សាហ៍ នៅក្រោម កម្តៅថ្ងៃច្រើន ឬក៏ចូលចិត្ត គេងហាលថ្ងៃនោះ អាចបង្កើននូវ ឱកាសដែលអាច មានផ្ទៃពោះបាន ដល់ទៅ៣ដង ច្រើនជាងស្ត្រីធម្មតា ផ្សេងទៀត។

ផ្អែកលើប្រភព របាយការណ៍របស់ ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Hospital Ghent របស់ប្រទេស ប៊ែលហ្សិក បានឲ្យដឹងថា ការស្រូបយក កាំរស្មីក៏ដូចជា កម្តៅនៃព្រះអាទិត្យ គឺបានផ្តល់ នូវអត្ថប្រយោជន៍ យ៉ាងអស្ចារ្យមួយ ទៅដល់ស្ត្រីដែល អាចឲ្យពួកគេ មានឱកាសក្នុង ការពរពោះ ដល់ទៅ៣ដង ច្រើនជាងស្ត្រី ដែលមិនងាយ នឹងត្រូវកម្តៅថ្ងៃ។

លោកវេជ្ជបណ្ឌិត Frank Vandekerckhove អ្នកដឹកនាំ ក្នុងការស្រាវជ្រាវនេះ បានលើកឡើងថា “ក្រោយពីការធ្វើ ពិសោធន៍ទៅលើ ស្ត្រីចំនួន ៦,០០០នាក់ រួចមកពួកយើង បានរកឃើញថា អាកាសធាតុល្អ (មានកម្តៅថ្ងៃគ្រប់គ្រាន់ និងខ្យល់អាកាស បរិសុទ្ធ) មិនត្រឹមតែជួយ ឲ្យស្ត្រីអាច កាត់បន្ថយភាពតានតឹង នៅក្នុងអារម្មណ៍ របស់ពួកគេបាន ប្រសើរនោះទេ តែវាថែមទាំងអាច ជួយឲ្យមាន ការកើនឡើង ទៅលើភវនីយភាព នៃដំណើរការ របស់ IVF (ការបង្កកំណើត) បានយ៉ាងរលូន ទៀតផង”។

ការគេងហាលថ្ងៃ អាចជួយឲ្យស្ត្រី ឆាប់មានផ្ទៃពោះ

លោកវេជ្ជបណ្ឌិត Frank បានពន្យល់ទៀតថា “មូលហេតុដែល ធ្វើឲ្យកម្តៅថ្ងៃ អាចជួយឲ្យស្ត្រី ឆាប់មានផ្ទៃពោះ នោះគឺអាចមកពី នៅពេលដែលស្បែក របស់មនុស្ស ប៉ះពាល់ទៅនឹង កម្តៅថ្ងៃ នោះសារជាតិវីតាមីន D នៅក្នុងខ្លួន នឹងកើនឡើង ហើយវាក៏បានបម្លែង កម្រិតនៃកោសិកា Melatonin ដែលជាប្រភេទអ័រម៉ូន មានមុខងារ ក្នុងការជួយមនុស្ស ឲ្យគេងលក់ស្រួល ព្រមទាំងជួយ សម្រួលទៅដល់ ដំណាក់កាលបន្តពូជ របស់ស្ត្រីនោះ មានដំណើរការ ល្អត្រឹមត្រូវ ដែលជាប្រយោជន៍ សម្រាប់ស្ត្រី ឈានទៅដល់ ការមានផ្ទៃពោះ ក្នុងរយៈពេលដ៏ខ្លី”។

ទាំងនេះគឺជា របាយការណ៍ថ្មីមួយ ដែលបង្ហាញពី ការរកឃើញថ្មីមួយ ទាក់ទងទៅនឹង អត្ថប្រយោជន៍របស់ ពន្លឺ និងកម្តៅថ្ងៃ ចំពោះស្ត្រី។ លើសពីនេះទៀត ក៏មានការ ណែនាំឲ្យស្ត្រី ដែលមានផ្ទៃពោះ គួរតែចេញទៅក្រៅ ដើម្បីស្រូបយក ពន្លឺថ្ងៃឲ្យបាន គ្រប់គ្រាន់ ព្រោះវាអាចជួយ ឲ្យទារក និងម្តាយ មានសុខភាពល្អ៕

ពន្លឺថ្ងៃ ក៏ជាកត្តាដែល ផ្តល់នូវអត្ថប្រយោជន៍ សម្រាប់ស្ត្រីមាន ផ្ទៃពោះផងដែរ

ប្រភព៖ dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]