ចិន៖ បុរសម្នាក់ ដែលបានទៅ មន្ទីពេទ្យ ត្អូញត្អែរអំពី ជំងឺផ្តាសាយ ដែលជាមិនដាច់ របស់គាត់ ទៅកាន់គ្រូពេទ្យ ហើយក៏ទទួល បាននូវភាព ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីការថត X-ray បង្ហាញថា គាត់នៅសល់សួត តែម្ខាងប៉ុណ្ណោះ ដោយសារតែការ លេបគំរបប៊ិច កាលពី២០ឆ្នាំមុន។

 
គំរបប៊ិច ដែលគ្រូពេទ្យ វះកាត់ យកចេញមក

លោក Yu Hang ដែលមាន អាយុ៣២ឆ្នាំ មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះសុខភាព បានទៅ កាន់មន្ទីរពេទ្យ Sir Run Run Shaw Hospital School of Medicine នៅក្រុង Hangzhou ខេត្ត Zhejiang ប៉ែកខាងកើត នៃប្រទេសចិន។

តាមរយៈការស្កេន បានបង្ហាញថា សួតផ្នែកខាងស្តាំ របស់គាត់មាន លេចចេញនូវ ចំណិតពណ៌ស ហើយសួតខាង ឆ្វេងរបស់គាត់ គឺបាត់បង់ ទាំងស្រុង នេះបើតាម សារព័ត៌មាន People's Daily Online បានរាយការណ៍។


រូបភាព ស្គេនដោយ X-ray បង្ហាញឲ្យឃើញ សួតតែមួយចំហៀង

ពីដំបូងឡើយ គ្រូពេទ្យមាន ការភ្ញាក់ផ្អើល ហើយបានគិតថា នេះប្រហែលជា លោក Yu ទទួលរងការ ឈឺចាប់ពីដុំសាច់ ប៉ុន្តែក្រោយពី ធ្វើការវះកាត់ បានបង្ហាញថា នេះគឺបណ្តាល មកពី ជាគំរបប៊ិច ផ្លាស្ទិច ដែលបានស្ថិតនៅ ជាប់គាំង នឹងបំពង់ទងសួត របស់គាត់។

លោក Yu បាននិយាយថា គាត់នៅចាំបាន ពីការលេប គំរបប៊ិចផ្លាស្ទិច ដោយចៃដន្យ កាលនៅ ថ្នាក់បឋមសិក្សា គឺនៅពេល ដែលគាត់ កំពុងតែធ្វើ កិច្ចការសាលា។ លោក Yu បានសារភាពថា គាត់ពិតជាល្ងង់ណាស់ ដែលមិនបាន ទៅពិនិត្យមើលវា នៅមន្ទីរពេទ្យ ដោយសារតែវា មិនមានបញ្ហា អ្វីរំខានដល់គាត់ ក្រៅពីការពិបាក ដកដង្ហើមម្តងម្កាល។ លោក Yu បន្ថែមទៀតថា ច្រើនឆ្នាំកន្លង មកនេះ គាត់មិនធ្លាប់មាន អារម្មណ៍ថា មានបញ្ហាជាមួយ នឹងសួតរបស់គាត់ រឺមានបញ្ហា តឹងទ្រូង ដកដង្ហើមញាប់ រឺក៏បញ្ហាដទៃទៀត ដែលទាក់ទង នឹងសួតនោះទេ។

គ្រូពេទ្យបាន វះកាត់យក គំរបប៊ិចចេញ ពីសួតរបស់គាត់ បានដោយជោគជ័យ ប៉ុន្តែទោះជា យ៉ាងណា ក៏សួត របស់គាត់ បានខ្សោះ អស់ទៅហើយ ហើយមិនអាច បំពេញតួនាទី បានធម្មតា ដូចមុនឡើយ។

ប្រធានពេទ្យ លោកវេជ្ជបណ្ឌិត Chen Enguo បាននិយាយថា៖ "យើងបានរកឃើញថា សួតរបស់គាត់ ត្រូវបាន ខ្ទប់ទាំងស្រុង ដែលធ្វើឲ្យ ផ្នែកខ្លះនៃបំពង់ខ្យល់ ត្រូវបានរាំងស្ទះ ហើយផ្នែកម្ខាងទៀត នៃសួតរបស់គាត់ បានលូតលាស់ ទៅជារាងមូល។"

ប្រភព៖ ដេលីមែល

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]