សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយ បានធ្វើការប្រកាស ថានឹង មានការចាប់ផ្ដើម លក់ ខោទ្រនាប់ប្រើសម្រាប់ ពេលមក រដូវ ដែលខោនេះ ប្រើសម្រាប់ ស្ដ្រីទាំងឡាយណា ដែលភ្លេចភ្លាំ ក្នុងការទិញ សំឡីអនាម័យទុក។

ប្រភេទខោ ទ្រនាប់ថ្មីនេះ នឹងចាប់ផ្ដើមលក់ នៅសាខាធំ Thinx ក្នុងទីក្រុង ញូយ៉ក។ យ៉ាងណាមិញ ខោទ្រនាប់ បានច្នៃម៉ូតឡើង ដោយ ស្ដ្រី ៣នាក់ ដែលជាអ្នករស់នៅ ក្នុងទីក្រុង ញូយ៉កនេះតែម្ដង ឈ្មោះថា Miki Agrawal និងបងប្អូនស្រី ភ្លោះនាង Radha រួមនិងមិត្ដ របស់ពួកនាង ឈ្មោះថា Antonia Dunbar។ 

គួរបញ្ជាក់ថា ទីតាំងផលិត ខោទ្រនាប់ទាំងនេះ គឺស្ថិត នៅក្នុង ស្រីលង្ការ ដែលខោនេះ មានចែកចេញ ជា ៣ប្រភេទ ដូចជា Thong ប្រើសម្រាប់ ពេលព្រឹកព្រលឹម ,  Cheeky ប្រើសម្រាប់ពេលថ្ងៃ និង Hiphuggers ប្រើសម្រាប់ពេលយប់។ ប្រភេទខោទ្រនាប់ និមួយៗ ផលិតឡើងដោយ ភ្ជាប់ជាមួយនឹង សំឡី ដូចជា ដុំសំឡី អនាម័យ ធម្មតា ខណៈដែលខោទ្រនាប់ ប្រភេទទី៣ Hiphuggers អាចផ្ទុក នូវវត្ថុរាវ បានជាច្រើន ស្មើរនឹង សំឡីអនាម័យ ២ដុំ។   

សម្រាប់ប្រភេទខោទាំងនេះ អាចធ្វើការ បោកគក់បាន និង មានអនាម័យល្អ ហើយវាតម្លៃ ចាប់ពី ២០ ដុល្លារអាមេរិក ទៅ៕

ទស្សនាវីដេអូ៖

 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]