ភ្នំពេញ៖ ចាប់តាំងពីតារាសម្តែង និងជាតារាម៉ូដែល អ្នកនាង ចន ច័ន្ទលក្ខិណា មានទំនាក់ទំនង ជាមួយនឹងបុរសជំនួញម្នាក់ ពួកគេពិតជាស្និទ្ធស្នាល ជាមួយគ្នាយ៉ាងខ្លាំង គ្រប់ទីកន្លែង ដែលធ្វើឲ្យមហាជនឆ្ងល់ថា តើអ្នកនាង ចន ច័ន្ទលក្ខិណា មានចំនងស្នេហាជាមួយនឹង បុរសម្នាក់នោះពិត មែន ឬគ្រាន់តែជា មិត្តភាពធម្មតា?

ព័ត៌មានជាច្រើន បានចុះផ្សាយពីតារាសម្តែង ដ៏មានប្រជាប្រិយភាពរូបនេះ ជារឿយៗ ថាពួកគេបណ្តើរ និងផ្អែមល្ហែមដាក់គ្នា ប៉ុន្តែបើក្រឡេកមើល ខាងអ្នកនាង ចន ច័ន្ទលក្ខិណាវិញ ទោះបីជា ទាក់ទងគ្នាស្និទ្ធស្នាលនៅខាងក្រៅក្តី ក្នុងបណ្តាញសង្គមរបស់នាង ហាក់ដូចជាមិនទាន់ហ៊ាន បញ្ចេញ ដោយបើកចំហរនោះទេ។

ប៉ុន្តែកាលពីប៉ុនា្មនម៉ោងនេះ ក្នុងគណនីហ្វេសប៊ុក របស់អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះរូបថតគំនូរមួយសន្លឹក ជាមួយនឹងគូស្នេហ៍ របស់នាង ជាសាធារណៈតែម្តង ប្រហែលជានាង គិតថា វាគួរតែដល់ពេល ប្រកាសជាសារធាណៈ ថានាងពិតជា មានចំណងស្នេហ៍ថ្មី ជាមួយនឹង បុរស ពោះម៉ាយ រូបសង្ហារម្នាក់នោះមែន។ ក្នុងនោះដែរ នាងបានសរសេរខាងលើរូបថតថា "អរគុណចំពោះ ការផ្តល់សុភមង្គល នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់  ខ្ញុំទើបតែហ៊ានបង្ហោះវា  អរគុណនូវអ្វីគ្រប់យ៉ាង ដែលអ្នកធ្វើចំពោះខ្ញុំ អរគុណសម្រាប់ ក្តីស្រឡាញពិតប្រាកដរបស់អ្នក អរគុណចំពោះការមើលថែ អរគុណសម្រាប់ទំនួលខុសត្រូវ មកលើខ្ញុំ អរគុណចំពោះការគ្រប់គ្រងរបស់អ្នក ទោះបីអ្នក មិនមែនជាអ្នកមានក៏ដោយ... ស្រឡាញ់អ្នក "។

ចំពោះសារ និងអមជាមួយនឹងរូបថត របស់នាង ពិតជាបញ្ជាក់យ៉ាងច្បាស់ថា អ្នកនាង ចន ច័ន្ទលក្ខិណា ហ៊ានទាក់ទងគ្នា ដោយបើកចំហរ និងលែងខ្លាចភ្នែកមហាជន ដែលសម្លឹងមកមើលរូបនាង ជាមួយនឹងគូស្នេហ៍ទៀតហើយ៕








រូបថតគំនូរមួយនេះ ដែល ចនច័ន្ទ លក្ខិណាបានបង្ហោះ ក្នុងគណនីហ្វេសប៊ុករបស់នាង

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]