តើអ្នកធ្លាប់មានគិតទេថា អ្នកខំតមចំនីអាហារ និងហាត់ប្រាណ ប៉ុន្តែនៅតែឡើងទម្ងន់ដដែល? ពេលខ្លះ ទម្លាប់មួយចំនួន ដែលអ្នកមិនបាន ចាប់អារម្មណ៍ អាចធ្វើឲ្យអ្នកធាត់បាន។ ចង់ដឹងទេថា ទម្លាប់អ្វីខ្លះ ដែលឲ្យទម្ងន់របស់អ្នក កាន់តែឲ្យលើស ដោយមិនដឹងខ្លួន តោះតាមដាន ទាំងអស់គ្នា៖

១) ខាំញ៉ាំធំៗ ឬ ច្រើនៗ ៖ មនុស្សភាគច្រើនជឿថា ការខាំញ៉ាំអាហារធំៗ ឬ ច្រើនៗ គឺពិតជាស្រូបយកជាតិកាឡូរីយ៉ាងច្រើន ចូលក្នុងរាងកាយ។ ដូច្នេះនៅពេលអ្នកញ៉ាំអាហារ គួរតែទំពារមួយៗ រឹក៏យឺតឲ្យបានសមស្រប ព្រោះថា វាជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត។

២) មិនសូវពិសាទឹក៖ ចំពោះចំនុចនេះ មានមនុស្សមួយចំនួន មិនសូវចាប់អារម្មណ៍នោះទេ ថានៅពេលអ្នកមិនសូវពិសាទឹក ឲ្យបានច្រើន ក្នុងមួយថ្ងៃ វាអាចធ្វើឲ្យអ្នកលើសទម្ងន់ ជាងអ្នកដែល ចូលចិត្តពិសាទឹក។  ដូចអ្នកបានដឹងស្រាប់ហើយថាទឹក អាចជួយជម្រុះចោល ជាតិពុល នៅក្នុងខ្លួនរបស់អ្នកបានយ៉ាងល្អ។

៣) ញ៉ាំចានធំៗ៖ ការញ៉ាំអាហារ ដោយដាក់ចានធំៗ គឺអាចឡើងទម្ងន់បាន ជាងអ្នកដែលប្រើចានតូចៗ ព្រោះថា ចានតែធំ អាហារក៏ច្រើនទៅតាមនោះដែរ។ ដូច្នេះវិធីដ៏ល្អបំផុត គឺអ្នកត្រូវព្យាយាម ទប់ភាពឃ្លានរបស់អ្នក ដោយញ៉ាំជាមួយនឹង ចានតូចៗវិញ។

៤) មិនសូវបានសម្រាក៖ ការឡើងទម្ងន់ គឺមិនមែនផ្តោតតែលើ ទម្លាប់អាហារតែមួយនោះទេ គឺការសម្រាកមិនគ្រប់គ្រាន់ ក៏អាចធ្វើឲ្យ អ្នកឡើង ទម្ងន់ផងដែរ។ តើអ្នកដឹងទេថា រាងកាយរបស់អ្នក ក៏អាចដុតបំផ្លាញជាតិខ្លាញ់ សូម្បីខណៈពេលអ្នកគេងលក់ដែរ។ ដូច្នេះអ្នកគួរតែ មានពេលវេលា សម្រាកខ្លះ។

៥) ចេញក្រៅជាមួយនឹង មិត្តភក្កិ ញ៉ាំអាហារមិនល្អ៖ នៅពេលអ្នកចេញក្រៅ ជាមួយនឹងមិត្តភក្តិ តែងញ៉ាំអាហារ រឺក៏ទទួលទានភេជ្ជៈ មិនល្អ ដែលសារធាតុទាំងនេះ អាចធ្វើឲ្យឡើងទម្ងន់បាន។ ដោយសារតែអ្នក ដើរជាមួយនឹងមិត្តភក្តិ ដូច្នេះអ្នកនឹងត្រូវញ៉ាំអាហារដូចគ្នា ដែលមិត្តភក្តិបាន កុម្ម៉ង់ ដែលធ្វើឲ្យអ្នក មិនអាចមានជម្រើសបានឡើយ៕   



ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]