រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹង​​​ជិះ​​ម៉ូតូ​​ទៅ​ប៉ះ​គូទ​រថយន្តឡិចស៊ិស​​៤៧០ មិន​បណ្តាល​ឱ្យ​ខូច​ខាត​ម៉ូតូ​ក៏​បើក​​ទៅ​មុខ​ទៀត​ត្រូវ​រថយន្ត​បើក​ដេញ​តាម ​​ចុះ​​ទៅ​ក្របួច​.ក​អាវ​​ពី​ក្រោយ​​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​​ភ័យក៏​ព្រលែង ​​ម៉ូតូ​ដួល​សង្កត់​លើ​រថយន្ត កាល​ពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​​យប់ថ្ងៃទី​១៩ កក្កដា ​តាម​ផ្លូវ​លេខ​១៨២ ជិត​ស្តុ​ប​​ភោជនីយ​ដ្ឋាន​​ទីក្រុង​បៃតង ​ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។

​ក្រោយ​ពេល​កើតហេតុ​ភាគី​​ទាំង​ពីរ​​បាន​ធ្វើ​ការ​ ជជែក​​ឈ្លោះ​​ប្រកែក​គ្នា​​ទៅវិញ​​ទៅមក បន្ទាប់​​មក​ខាង​រថយន្តឡិចស៊ីស​​បាន​ទូរស័ព្ទ​​ហៅ​ប៉ូលិស​​ចុះ​ទៅ​ជួយ​ អន្តរាគមន៍​​ដោយមិន​​បាន​ទាម​ទារសំណង​អ្វីទេ តែ​តម្រូវ​​ឱ្យ​សមត្ថ​កិច្ច​​យក​អ្នក​បើកបរ​ម៉ូតូ​នោះ​ទៅ​ធ្វើ​ការ​អប់រំ​ ណែនាំ​ឱ្យ​យល់​ដឹង​​ពី​ច្បាប់​​​ចរា​ចរណ៍​​បន្ថែម​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]