ភ្នំពេញ៖ ការបង្ហោះចែកចាយ រូបភាព តៗគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក នាវេលាយប់ ថ្ងៃទី ៣០ ឧសភា នេះ បានបង្កការភ្ញាក់ផ្អើល ដោយសារតែមានករណី យុវសិស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការបាញ់ស្ព្រាយ៍ពណ៌។

បើយោងតាម ការចុះផ្សាយ របស់គេហទំព័រទូរទស្សន៍បាយ័ន ឲ្យដឹងថា ហេតុការណ៍បណ្តាល ឲ្យមានស្លាប់ សិស្សប្រុសម្នាក់ បានកើតឡើង នៅវេលាម៉ោង ១៩ និង ១០នាទី យប់ ថ្ងៃទី ៣០ ឧសភា ឆ្នាំ២០១៥ នៅកោះពេជ្រ ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់របស់ តន្ត្រីស្ថានីយ៍ទូរទស្សន៍ហង្សមាស។

ប្រភពដដែល ឲ្យដឹងបន្ថែមថា សិស្សប្រុសដែលស្លាប់នោះ មានឈ្មោះ អ៊ុច ចាន់ថន អាយុ២០ឆ្នាំ រៀនថ្នាក់ទី១២ នៃវិទ្យាល័យវត្តភ្នំ។ ចំពោះមូលហេតុ បណ្តាលឲ្យស្លាប់ គឺគាត់មានជម្ងឺ បេះដូង នេះបើតាមការ ចុះផ្សាយឲ្យដឹងយ៉ាងដូច្នេះ។

យ៉ាងណាមិញ បើយោងទៅតាមការ ចុះផ្សាយ របស់អង្គភាព Fresh News បានឲ្យដឹងថា សិស្សដែលបានរៀបរាប់ខាងលើ ស្លាប់នៅក្នុងកម្មវិធីមិត្តហ្វូន នាក្រុងកោះពេជ្រ ដោយសារបាញ់ស្ព្រាយ៍ ហើយពុល។

ចំពោះព័ត៌មានលម្អិតបន្ថែម យ៉ាងណានោះ វេបសាយខ្មែរឡូត នឹងធ្វើការចុះផ្សាយ ជូនដល់ប្រិយមិត្ត បានជ្រាបជាដំណឹង នៅពេលក្រោយទៀត៕

UPDATE: ចុចអាន ព័ត៌មានលម្អិតបន្ថែម



UPDATE: ចុចអាន ព័ត៌មានលម្អិតបន្ថែម

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]