ចិន៖ បុរសវ័យក្មេងម្នាក់ កំពុងទទួលបាន ប្រជាប្រិយភាព នៃការចាប់អារម្មណ៍ យ៉ាងខ្លាំង នៅលើបណ្តាញសង្គមអនឡាញ (Weibo) របស់ចិន ក្រោយពេលរូបគាត់ ត្រូវបានប្រទះឃើញ ឈរផ្សព្វផ្សាយ ចង់ស្វែងរកនារីម្នាក់ មកធ្វើជាមិត្តស្រីរបស់ខ្លួន។

អតីតនិស្សិតរូបនេះ ត្រូវគេថតរូបភាពបាន ក្នុងបរិវេណ សកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហ័រចូវ នៅទីក្រុងវូហាន នាខេត្តហឺប៉ី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ ប្រភពព័ត៌មាន ឲ្យដឹងថា រូបគេ មាននាមត្រកូល Ji អាយុ ២៣ឆ្នាំ និងបានបញ្ចប់ការសិក្សា ថ្នាក់មហាវិទ្យាល័យ ២ឆ្នាំមកហើយ។ គេបានឈរជិតផ្ទំាង បដាផ្សពផ្សាយមួយ ក្នុងសំលៀកបំពាក់ ស្អាតបាត ដើម្បីស្វែងរក មិត្តស្រីម្នាក់ ប៉ុន្តែអ្វីដែលធ្វើឲ្យ គេឯងចាប់អារម្មណ៍ខ្លាំងនោះ គឺនៅត្រង់ថា Ji គាត់ក៏មិនមែនចេះតែយកនោះដែរ ព្រោះនៅលើបដា បានបញ្ជាក់ថា ទាល់តែមានគ្រប់លក្ខណ: ដែលគាត់ត្រូវការ ទើបបាន។ ក្នុងនោះមានការតម្រូវអំពី អាយុ កម្ពស់ ទម្ងន់ និងចំណេះដឹងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ មានការសាកល្បងមួយខែ មុនសិន មុនពេលអាចភ្ជាប់ទំនាក់ទំនងជាផ្លូវការបាន។

នេះជាដំណឹងគួរឲ្យហួសចិត្ត និងប្លែក មួយទៀត ដែលកំពុងតែទទួលបានការ ចាប់អារម្មណ៍ ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមនៅចិន។ តែយ៉ាងណាមិញ មិនទាន់មាននារីណាម្នាក់ ចាប់អារម្មណ៍ទាក់ទងជាមួយ Ji នៅឡើយទេ។

បើតាមមតិមួយចំនួន មានការលើកឡើងថា បុរសម្នាក់នេះ ទំនងគ្រាន់តែចង់ បង្ហាញឲ្យគេឯង បានស្គាល់ ឬ ទាមទារការចាប់អារម្មណ៍ដើម្បីចង់ល្បីឈ្មោះ តែប៉ុណ្ណោះ៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]