ចិន៖ ករណីនឹកស្មានមិនដល់មួយ បានកើតឡើង នៅក្នុងប្រទេសចិន ពេលដែលគ្រូពេទ្យ សង្ស័យថា អាការ:ចម្លែក របស់ទារិកាម្នាក់ ទើបនឹងកើតដែលមានទម្ងន់ លើស៣គីឡូក្រាម ហើយទំហំពោះ របស់ទារិកានោះ មានភាពធំខុសពីប្រក្រតី ទៀតផង។

គ្រូពេទ្យ បានធ្វើការស្កេនមើល និងរកឃើញថា មាន "ដុំសាច់" ធំមួយ ដែលមានអង្កត់ផ្ចិត ១៦ សង់ទីម៉ែត្រ កំពុងតែលូតលាស់ នៅក្នុងពោះ របស់ទារិកា មានអាយុទើបតែ ៨ថ្ងៃ រូបនេះ។ ក្រោយមក ការវះកាត់ ត្រូវបានប្រព្រឹត្តទៅ និងចំណាយអស់ រយៈពេល ពីរម៉ោង ទើបក្រុមគ្រូពេទ្រ អាចវះកាត់យកដុំសាច់នោះចេញពី ពោះទារិកាបាន ដោយជោគជ័យ។

បើតាមការត្រួតពិនិត្យ របស់គ្រូពេទ្យ ឲ្យដឹងថា ដុំសាច់នោះ គឺជាលិកា កូនភ្លោះ ដែលបានផ្ញើរខ្លួន នៅក្នុងពោះ របស់ទារិកា។ ភាពមិនប្រក្រតី នេះកើតឡើង ដោយសារតែ ស្បូនរបស់ កូនភ្លោះទាំងពីរ នេះមិនបាន បំបែកចេញ ឲ្យដាច់ពីគ្នា។ ហើយកូនភ្លោះ មួយទៀត ក៏ឈប់វិវឌ្ឍន៍ ក្នុងកំឡុង ពេលមានគភ៌ ផងដែរ។

ភាពមិនប្រក្រតី ប្រភេទនេះ ត្រូវបានគេហៅថា ជាការមាន "គភ៌ក្នុងគភ៌"។ ថ្វីត្បិតថា ករណីនេះ ជាករណីមួយ ដែលកម្រ ប៉ុន្តែវាក៏មិនមែនជា ករណីដំបូងគេនោះដែរ។ ធ្លាប់មានការសិក្សា អំពីក្មេងស្រីម្នាក់ នៅទីក្រុងហុងកុង ដែលមានប្អូនភ្លោះ លូតលាស់នៅក្នុង រាងកាយ របស់នាង ត្រូវបានគេ ចុះផ្សាយនៅក្នុងកំណត់ហេតុវេជ្ជសាស្រ្ត កាល ពីខែកុម្ភៈ កន្លងទៅផងដែរ។ គួរបញ្ជាក់ដែរថា ករណី គត៌ក្នុងគភ៌ នេះ កើតមានឡើង ១ ក្នុងចំណោម ៥ សែន នៃការបង្កកំណើត៕

 

ប្រភព៖ ចិន

ដោយ៖ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]