ភ្នំពេញ៖ កាលពី ដើមខែមករា ឆ្នាំ ២០១៥មុននេះ ខ្មែរឡូត ធ្លាប់បានចុះផ្សាយ ទាក់ទិន ទៅនឹង សេចក្ដីប្រកាស សូម កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច សូមត្រលប់ មកជួប ម្ដាយចុងក្រោយ ដែលគាត់អាច តស៊ូបាន យូរបំផុត ១ឆ្នាំ នោះពិតជា ទទួលបានជោគជ័យ ដែលព័ត៌មានមួយនេះ បានលេចលឺ ទៅដល់នាង និងនាង បានត្រលប់មក ផ្ទះ ដើម្បីជួបអ្នក ម្ដាយពិតប្រាកដមែន។

តែអ្វីដ៏ក្រៀមក្រំ និងជួបរំលែក ទុក្ខដល់ក្រុមគ្រួសារ កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច  នោះ គឺអ៊ំស្រី លក្ខ័ ដែលជាម្ដាយ របស់នាង និងជាតារាសម្ដែង ជើងចាស់ មួយរូប ដែលមានវ័យ ៤៨ឆ្នាំ នេះ បានលាចាកលោក កាលពីម៉ោង ២ ជាងរសៀលថ្ងៃនេះ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៥ ដោយរោគមហារីក និងសាកសពរបស់គាត់ ត្រូវបាន តម្កល់ទុក នៅក្នុង គេហដ្ឋានរបស់គាត់ ម្ដុំអូបែកក្អម ដើម្បីត្រៀមរៀបចំ ធ្វើពិធីបុណ្យសព ទៅតាមប្រពៃណីខ្មែរ។

សូមឲ្យ អ៊ំស្រី ទៅកាន់ សុគិតភព៕


រូបភាព ស្រីតូច និងម្ដាយ (អ៊ំស្រី លក្ខ័) ដែលបានលាចាកលោក

ទិដ្ឋភាពថ្ងៃមរណភាព នាល្ងាចនេះ

 

ដោយ ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]