ខេត្តកោះកុង ៖ ទីបំផុតទៅសំណុំរឿង វាយសម្លាប់ស្រ្តីចំណាស់ម្នាក់ ប្លន់យកគ្រឿង អលង្ការ២តម្លឹង នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាល ពី ថ្ងៃម្សិលមិញ បានត្រូវបំបែក បន្ទាប់ពីសមត្ថកិច្ច ស្រាវជ្រាវជាច្រើនម៉ោង ឈានទៅឃាត់ខ្លួនកូន ស្រីបង្កើត របស់ស្រ្តីរងគ្រោះ និងសង្សារ នៅរសៀលថ្ងៃទី ២៩ ឧសភានេះ ។

គួររំលឹកថា ស្រ្តីចំណាស់ម្នាក់បាន ស្លាប់ភ្លាមៗនៅក្នុង ផ្ទះរបស់ខ្លួន ដោយសារចោរប្លន់ កាប់លើផ្ទៃមុខជា ច្រើនពូថៅ និងផុងលលាដ៍ ខាងឆ្វេង រួច ដោះយកខ្សែដៃ ប្លាទីនទម្ងន់១តម្លឹង និង ខ្សែកបា្លទីន ទម្ងន់១តម្លឹង គេចខ្លួន ដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះម៉ោង១០ដល់ម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៨ ឧសភា ២០១៥ នៅ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុង ខេមរភូមិន្ទ ។

ស្រ្តីរងគ្រោះឈ្មោះ ម៉េង សៃ អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ ។ បន្ទាប់ពីហេតុ ការណ៍ភ្លាមៗ ដំបូងឡើយ សមត្ថកិច្ច បានដាក់ការសង្ស័យលើ យុវជនម្នាក់ជា សង្សាររបស់ ចៅស្រី ស្រ្តីរងគ្រោះ ព្រោះយុវជននេះ ចេញចូលផ្ទះនេះ ជាញឹកញាប់ ហើយឆ្លៀត ឱកាស ស្រ្តីរងគ្រោះនៅ ម្នាក់ឯងក៍ធ្វើ សកម្មភាពតែម្តង តែតាមពិត មិនមែនសង្សារចៅស្រី ទេគឺ សង្សារកូនស្រី បង្កើតរបស់ ជនរងគ្រោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]