ខេត្តសៀមរាប ៖ លទ្ធផលនៃការ ស៊ើបអង្កេតបាន បង្ហាញថា នាយរងប៉ុស្តិ៍ សង្កាត់សៀមរាបដែលបាន ពុលមួយគ្រួសារនោះ ត្រូវដឹងពីមូល ហេតុ ហើយ គឺបណ្តាលមក ពីផ្សែងម៉ាស៊ីនភ្លើង ដែលធ្វើឱ្យប្តីដួល បោកក្បាលស្លាប់នៅ ក្នុងបន្ទប់ទឹកមុន ដោយបច្ចុប្បន្ន ប្រពន្ធ-កូន ត្រូវ បាន ជួយសង្គ្រោះ ទាន់ពេលវេលា នៅមន្ទីរពេទ្យ គិតមកដល់ ថ្ងៃទី២៩ ឧសភា ២០១៥ នេះ គឺដឹងខ្លួន វិញអស់ហើយ ។

ហេតុការណ៍ពុលមួយគ្រួសារនោះ ត្រូវសមត្ថកិច្ចនិង ក្រុមគ្រូពេទ្យបង្ហើប ឱ្យកោះសន្តិភាពដឹង កាលពី វេលាព្រឹកថ្ងៃទី២៩ ឧសភា ក្នុងមន្ទីរ ពេទ្យបង្អែក ខេត្តថា ការពុលនោះ គឺបណ្តាលមក ពីម្ចាស់ផ្ទះដាក់ ម៉ាស៊ីនភ្លើងនៅក្នុងផ្ទះ ដោយពុំមាន ខ្យល់ចេញ-ចូល ទើបធ្វើឱ្យ អុកស៊ី ហ្សែន មិនអាចចេញ ទៅក្រៅបាន ហើយការពុល ផ្សែងនេះ រហូតដល់ស្លាប់ប្តីនោះ កើតឡើងកាលពី ថ្ងៃទី ២៥ ឧសភា  ២០១៥ ស្ថិតនៅ ចំណុចផ្ទះភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

តាមប្រភពពីសមត្ថកិច្ចថា  មុនពេលកើតហេតុ ក្រុមគ្រួសារនោះបាននាំគ្នាជិះរថយន្តដើរលេង និងទៅ ហូបអាហារនៅ ឃ្យុងយូរ វេលាម៉ោង ០៦ និង៣០នាទី ថ្ងៃទី២៤ ឧសភា រួចបន្តទៅហូបសាច់មាន់ បំពងនៅផ្សារ ឡាក់គីដល់ម៉ោង០៩ និង៣០នាទី ទើបនាំគ្នាត្រឡប់ ទៅដល់ផ្ទះ ម៉ោងប្រមាណជា ១០យប់ ក្នុងថ្ងៃ ដដែល ។ ប្រភពបន្តថា ក្រោយពីនាំគ្នា ចូលដល់ក្នុងផ្ទះហើយ ដោយសារ ដាច់ភ្លើងផងនោះ ទើបជន រងគ្រោះ (ប្តី) បានយកម៉ាស៊ីនភ្លើង ដាក់ចូលទៅក្នុង ផ្ទះមុខបន្ទប់ទឹក រួចធ្វើការ បញ្ឆេះតែម្តង ។

លោកបន្ថែមទៀតថា នៅចន្លោះម៉ោងប្រមាណ១០ និង៣០នាទីនោះ ប្រពន្ធជនរងគ្រោះបានចេញពី បន្ទប់ដេកចូលបត់ជើង ក្នុងបន្ទប់ទឹក ហើយរូបគាត់ មានរោគបេះដូងផង ពេលគាត់ចេញ ពីបន្ទប់ទឹកវិញ គាត់ឮម៉ាស៊ីនភ្លើង ធ្វើឱ្យគាត់ ញ័រដើមទ្រូង ហើយងីងើរដោយសារ មាន ផ្សែងពេញផ្ទះ ទើបគាត់ចូលទៅ ដេកជិតកូនវិញរហូត តែគាត់មិនដឹងថា ប្តីរបស់គាត់ចេញ មកពន្លត់ម៉ាស៊ីន នៅពេលណាឡើយ  រហូតមក ដល់ ថ្ងៃនេះរូបគាត់ឆ្លើយថា មិនដឹងគេយកគាត់ មកដេកពេទ្យថ្ងៃណាផង ។

គ្រួសារមានគ្នា៥នាក់នៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្នុងនោះមាន ១-ប្តីឈ្មោះជុំ ចាន់ព្រឹក្សា (ស្លាប់) អាយុ៣៨ឆ្នាំ ជានាយរងប៉ុស្តិ៍ នគរបាល សង្កាត់សៀមរាប និងប្រពន្ធឈ្មោះឈឹម ចាន់នី អាយុ៣៩ឆ្នាំ ជាមេផ្ទះ ដឹងខ្លួនហើយ ចំណែកកូន ប្រុស-ស្រី ទាំង៣នាក់១-ឈ្មោះជុំ ភក្តី អាយុ១៥ឆ្នាំ (កូនប្រុសច្បង) ២-ឈ្មោះជុំ ចាន់រក្សា អាយុ១៣ឆ្នាំ និងកូនស្រីពៅ ឈ្មោះជុំ លីកា អាយុ៨ឆ្នាំ មានទីលំនៅភូមិ កើតហេតុ ខាងលើ ។

បច្ចុប្បន្នកូនប្រុសស្រីទាំង៣នាក់ ដែលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវរត្ម័ទី៧ មកដល់ថ្ងៃទី ២៩ ឧសភា ២០១៥ នេះ ត្រូវបានដឹង ខ្លួនទាំងអស់គ្នា វិញហើយ តែគ្រូពេទ្យនៅមិនទាន់ អនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះវិញទេ រង់ចាំ២ ទៅ៣ថ្ងៃទៀត ។

គួររំលឹកថា មួយគ្រួសារ៥នាក់ប្តីប្រពន្ឋនិងកូនពុលទំាងអស់ ស្លាប់ប្តីនៅសៀមរាបនារសៀលនេះ






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]