កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន ជាពិសេសគឺ អ្នកដែលនិយម គាំទ្រវិស័យចម្រៀង របស់កូរ៉េខាងត្បូង ដែលហៅកាត់ថា K-pop នោះមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមាន ការប្រកាសអំពី ការបែកបាក់គ្នា របស់គូស្នេហ៍សិល្បៈ ដ៏ល្បីមួយគូ ក្នុងប្រទេសនេះ។

យោងតាមប្រភព របាយការណ៍បាន ឲ្យដឹងថា កម្លោះដែល មានរូបរាង ស្រស់សង្ហានិង ជាកូនកាត់ថៃ របស់ក្រុមចម្រៀង 2PM គឺ Nichkhun និងនាង Tiffany របស់ក្រុមចម្រៀង Girls’ Generation បានផ្តាច់ទំនាក់ទំនង ក្តីស្នេហ៍របស់ពួកគេ ជាផ្លូវការហើយ បន្ទាប់ពីការ សាងសម្ព័ន្ធភាព ស្នេហ៍អស់រយៈពេល ១ឆ្នាំនិង៥ខែ រួចមក។


រូបថតរបស់ Nichkhun នៃក្រុមចម្រៀង 2PM និង Tiffany នៃក្រុមចម្រៀង Girls' Generation

ក្នុងនោះផងដែរ ក្រុមហ៊ុន ផលិតកម្មធំៗ ចំនួន២ គឺ SM Entertainment និង JYP Entertaniment ក៏បានធ្វើការ អះអាងថា Nichkhun និង Tiffany ពិតជាបែកគ្នា ប្រាកដមែន។ យ៉ាងណាមិញ ចំពោះមូលហេតុ ដែលនាំឲ្យគូស្នេហ៍ ដ៏ស្រស់ស្អាត ២នាក់នេះ សម្រេចចិត្ត ចែកផ្លូវគ្នាដើរ រៀងៗខ្លួននោះ មិនទាន់ត្រូវបាន បញ្ជាក់ចេញ ពីសាម៉ីខ្លួន ណាម្នាក់នៅឡើយ នោះទេ។

នេះគឺជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជុំវិញវិថីសិល្បៈ របស់ប្រទេស កូរ៉េខាងត្បូង ព្រោះថាទាំង Nichkhun និង Tiffany សុទ្ធតែជា តារាល្បីនិង មានរូបរាង ស្រស់សង្ហា មិនគួរណា ពួកគេចែកផ្លូវ គ្នាដើរបែបនេះឡើយ៕


Nichkhun និង Tiffany ពេលនៅលើ ឆាកសម្តែង ជាមួយគ្នា

ប្រភព៖ អេសប៊ីអេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]