ក្នុងការទិញរថយន្តសម្រាប់យកទៅប្រើប្រាស់ អតិថិជនគ្រប់រូបតែងតែចង់ បាននូវរថយន្ត ដែលមាន រូបរាងគួរ ទាក់ទាញ មានបច្ចេក វិទ្យាខ្ពស់ក៏ ដូចជាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ក្នុង ការការពារសុវត្ថិភាព របស់អ្នកបើកបរក៏ ដូចជាអ្នក រួមដំណើរ។ យ៉ាងណាមិញ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ក៏ដូចជាការ គាំទ្រពីអតិថិជន រថយន្ត Ford Ranger ២០១៦ បានផលិតឡើង ជាមួយនឹង សមត្ថភាពខ្ពស់គួបផ្សំនឹង បច្ចេកវិទ្យាចុងក្រោយ ដែលផ្តោត ទៅលើលក្ខខណ្ឌ សុវត្ថិភាពខ្ពស់ សម្រាប់អ្នកបើកបរ។ ប្រព័ន្ធសុវត្ថិភាព ដែលបានបំពាក់ នៅក្នុងរថយន្ត Ford Ranger ស៊េរីថ្មីនេះរួមមាន ប្រព័ន្ធផ្តល់ដំនឹង នៅពេលបើកបរ ចេញពីគន្លង ឧបករណ៍ ផ្តល់ដំនឹងពេលចេញពីគន្លង ប្រព័ន្ធកំណត់ ល្បឿននៃការ បើកបរ ប្រព័ន្ធត្រួតពិនិត្យ ទៅលើស្ថានភាព របស់អ្នកបើកបរ បានធ្វើឲ្យរថយន្ត Ranger ស៊េរីថ្មីនេះ ក្លាយជារថយន្តដែលផ្តល់នូវ សុវត្តិភាពខ្ពស់ បំផុតសម្រាប់ ការបើកបរលើ គ្រប់ស្ថានភាពផ្លូវ។

តោះ! ធ្វើការឈ្វេងយល់ពីប្រព័ន្ធសុវត្ថិភាពទាំងនោះ!

  • ប្រើប្រាស់ប្រព័ន្ធកាពីតាសសម្រាប់ស្ថានភាពផ្លូវលំបាក ក្នុងករណីដែលជួបជាមួយ នឹងឧបសគ្គ ផ្សេងៗ អ្នកបើកបរអាច បើកបរអាចផ្លាស់ ប្តូរពីការ បើករថយន្ត ក្នុងប្រព័ន្ធធម្មតា ទៅជា ប្រព័ន្ធកាពីតាស ដោយមិន ចាំបាច់បញ្ឈប់ រថយន្តនោះ ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែល បើកបរចុះ ចំណោត អ្នកបើកបរ ក៏អាចប្រើប្រាស់ នៅ ប្រព័ន្ធកាពីតាស ដោយផ្សារភ្ជាប់ ទៅនឹងប្រព័ន្ធ ចាប់ហ្វ្រាំង ដោយស្វ័យប្រវត្តិ ដើម្បីកាត់ បន្ថយនូវភាព រអិលផងដែរ។
  • ប្រព័ន្ធផ្តល់ដំនឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំនឹង ពេលចេញពី គន្លង (Lane Keeping Alert and Lane Keeping Aid) ផ្តល់ជូនអ្នក បើកបរ សម្រាប់ការពារ ចំពោះការចាកចេញ ពីគន្លងផ្លូវ របស់ខ្លួន ដោយចៃដន្យ នៅពេលដែល កំពុងបើកបរ ក្នុងល្បឿនលឿន។ ប្រសិនបើកាមេរ៉ាផ្នែក ខាងមុខនៃ រថយន្តបានថត ឃើញពីនិន្នាការ របស់រថយន្ត ដែលកំពុងបើក ចេញពីគន្លង នោះ ប្រព័ន្ធផ្តល់ដំនឹង នៃរថយន្តនេះ នឹងផ្ដល់ ដំណឹងជូនអ្នកបើកបរ ដោយផ្តល់ភាព រំញ័រទៅ លើចង្កូតនៃ រថយន្ត។ ប្រសិនបើអ្នក បើកបរនៅតែ គ្មានសកម្មភាព ចំពោះការបង្វែ ទិសដៅនៃរថយន្តមក កាន់គន្លងដែលត្រូវវិញនោះទេ ឧបករណ៍ផ្តល់ ដំនឹងនេះនឹង បង្វែរថយន្តនេះ មកកាន់គន្លង ដែលត្រូវដោយ ស្វ័យប្រវត្តិ។

  • ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ (Adaptive Cruise Control) បានផ្តល់នូវភាពរំញោច ដើម្បីកំនត់ ទៅលើ ល្បឿនក៏ដូចជា ចម្ងាយចំពោះរថយន្តដែលខាងមុខ។ ក្នុងការប្រើ នូវប្រព័ន្ធកំនត់ ល្បឿននៃការបើកបរ អ្នកបើកបរអាច ធ្វើការព្រលែង ជើងចេញ ពីហ្វ្រាំង និង ហ្គារបាន ហើយប្រព័ន្ធសុវត្ថិ នឹងធ្វើការកំនត់ល្បឿននៃការ បើកបរដោយ ស្វ័យប្រវត្តិ ផ្អែកលើចន្លោះ សុវត្ថិភាព ជាមួយនឹង រថយន្តនៅខាងមុខ។ នៅពេលដែល ប្រព័ន្ធដំណើរការ វានឹងផ្តល់ នូវប្រព័ន្ធ ស្វ័យប្រវត្តិក្នុងការ តួ្រតពិនិត្យ នូវចម្ងាយ សម្រាប់សុវត្ថិភាព ករណីមាន ឧបសគ្គនៅ ខាងមុខ ហើយវានឹង ត្រលប់ មកកាន់ ល្បឿនដើម មកវិញ នៅពេល ដែលប្រព័ន្ធ គ្រប់គ្រងល្បឿនបាន បញ្ជាក់ថា ស្ថានភាពផ្លូវ មានលក្ខណៈ ស្រលះឡើងវិញ។
  • ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយ នៃរថយន្ត (Front and Rear Park Assist) ការប្រើប្រាស់ នូវប្រព័ន្ធរំញោចសម្រាប់ការពារ នូវឧបសគ្គ ផ្សេងៗ ព្រមទាំង ផ្តល់ជូនអ្នកបើកបរ នូវការផ្តល់ នូវដំនឹង នៅពេលដែល រថយន្តបានជួប នូវឧបសគ្គផ្សេងៗ ជាពិសេស នៅពេលដែលរថយន្តកំពុង មានល្បឿន យឺតៗ ដូចជាពេល កំពុងចូលចត ជាដើម។ កាមេរ៉ាផ្នែកខាងក្រោយ នៃរថយន្តបាន ផ្តល់នូវ រូបភាពច្បាស់ ដែលអាច ផ្តល់ភាពទុកចិត្តខ្ពស់សម្រាប់ អ្នកបើកបរនៅ ពេលចូលចត។
  • ប្រព័ន្ធត្រួតពិនិត្យនូវសម្ពាធកង់ (Tire Pressure Monitoring System) អាចជួយអ្នកបើកបរ ក្នុងការផ្តល់ នូវសុវត្ថិភាព ខ្ពស់និងសន្សំ សំចៃប្រេង ដោយការផ្តល់ ដំនឹងដល់ អ្នកបើកបរនៅពេល ដែលកង់ រថយន្តមាន សំពាធទាប។
  •  ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល (Electronic Stability Program) ជាមួយនឹង ប្រព័ន្ធទប់ លំនឹងរបស់រថយន្ត Ford Ranger អាចធ្វើការទប់ លំនឹង របស់រថយន្ត នៅពេលដែល រថយន្តចង់ឈាន ទៅរកការ ក្រឡាប់បាន។

  • បន្ទះរំញោច ដើម្បីការពារអ្នកបើកបរនៅពេលដែលគាត់មានអារម្មណ៍ ថាងងុយគេង។ ប្រសិនបើ ប្រព័ន្ធត្រួតពិនិត្យ នោះទទួលបាន នូវភាពមិន ប្រក្រតីរបស់អ្នកបើកបរ ដូចជា ចង្កូតរបស់ រថយន្តត្រូវបានរេ ដោយមិន ប្រក្រតីនោះ ប្រព័ន្ធត្រួតពិនិត្យ នឹងតម្រង់ចង្កូត ឲ្យត្រង់ មកវិញ រួមទំាង បានផ្តល់ដំនឹង ជូនអ្នកបើកបរដោយ បញ្ចេញសម្លេង មួយយ៉ាង លឺ។
  • ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ (Emergency Brake Assistance) ដែលផ្តល់នូវ សំពាធខ្ពស់ សម្រាប់ប្រព័ន្ធ ហ្វ្រាំងរបស់រថយន្ត ក្នុងការបង្កើននូវកម្លាំងរបស់ ហ្វ្រាំងឲ្យមាន ប្រ សិទ្ធភាពជាង មុននៅពេល ដែលអ្នកបើកបរ ចាប់ហ្វ្រាំងនៅ ក្នុងករណីបន្ទាន់។
  • ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist) អាចជួយឲ្យអ្នកបើកបរមាន ទំនុកចិត្ត ក្នុងការបើក រថយន្តឡើង ចំណោត ដោយទប់មិនឲ្យរថយន្តជ្រុល ទៅមុខឬរអិល ទៅក្រោយ។ ប្រព័ន្ធទប់ លំនឹងពេល ចុះចំណោត (Hill Descent Control) ដែល ប្រើប្រាស់នូវ ប្រព័ន្ធកាត់ បន្ថយនូវស្ថានភាពរអិល មិនឲ្យរថយន្ត រអិលទៅមុខ លឿនពេក នៅពេលដែល ចុះពីចំណោត។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]