ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ដោយសារ តែខឹងប្តីដើរផឹក ស្រាពេក ធ្វើអ្វីមិនកើត បានសម្រេចចិត្ត សម្លាប់ ខ្លួនដោយយក ថ្នាំប្រភេទសរសៃ ប្រសាទ លេបអស់ជា ច្រើនគ្រាប់ បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀល ថ្ងៃទី២៨ ឧសភា ២០១៥ ស្ថិតនៅ ចំណុចភូមិវាល ឃុំស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះដួង មុំ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ ត្រូវ បានក្រុមគ្រួសារ ដឹកបញ្ជូនទៅ សង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។

ប្រភពបានបន្តថា បន្ទាប់ពីធ្វើការ សង្គ្រោះហើយ ស្ត្រីរងគ្រោះហាក់បានធូរបន្តិច តែក្រោយមកក៏បាន ស្លាប់ ទៅវិញ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]