ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវប្រពន្ធ ប្រទះឃើញដេកស្លាប់ នៅលើគ្រែ ដោយទម្លាក់ជើងដល់ដី និងមាន ខ្សែអង្រឹង រឹត.កជាប់ ដែល ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៥ និង៣០នាទី ព្រឹកថ្ងៃទី២៩ ឧសភា ២០១៥ ស្ថិតនៅក្នុង ភូមិអូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពបានឱ្យ ដឹងថា ជនរងគ្រោះឈ្មោះឃីម ស្រ៊ីម អាយុ៤៣ឆ្នាំ មានស្រុកកំណើត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មករស់នៅខេត្ត រតនគិរី រយៈពេល ២ឆ្នាំមកហើយ ដោយស៊ីឈ្នួល ដាំដំឡូង និងធ្វើសំណង់ និងប្រពន្ធ ឈ្មោះ ធឿន សុខា អាយុ៣៨ឆ្នាំ និងមានកូន ចំនួន ៥នាក់ (ប្រុស៣ ស្រី២) ។

ប្រភពពីស្ត្រីជា ប្រពន្ធឱ្យដឹងថា ប្តីគាត់បានវះពោះអស់រយៈពេលជាង១ឆ្នាំ ដោយសារពោះវៀនស្អិត ហើយ ក្រោយពីការវះកាត់នេះ ប្តីគាត់ នៅតែផឹកស្រា បន្តទៀត រហូតដល់ថ្ងៃកើតហេតុ ប្តីរបស់គាត់បានដេក នៅផ្ទះនៅ ដីទំនេរមួយ កន្លែង ដែលគេឱ្យស្នាក់ នៅដែល មានខ្ទម តូច ។

ចំណែករូបគាត់ជាប្រពន្ធ បានទៅដេកនៅផ្ទះ អ្នកជិតខាង នៅក្នុងភូមិ នោះដែរ រហូតវេលាម៉ោង៥ព្រឹក គាត់ដើរ មកខ្ទមវិញ ក៏ឃើញប្តី ដេក នៅ លើគ្រែ គាត់ក៏ទៅអង្រួនទ្រូង ទើបដឹងថា ប្តីគាត់ស្លាប់ដោយ មានខ្សែអង្រឹង ជាប់.ក ហើយក៏បានរត់ទៅ ប្រាប់ញាតិជិតខាង ឱ្យមកជួយ មើល ហើយក៏រាយការណ៍ ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិស័យ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបាន ចង.ក សម្លាប់ខ្លួនឯង មិនមែនជាករណី ឃាតកម្មនោះទេ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]