• អានុភាពមាស៊ីនត្រជាក់ AR7500 Air ផ្តល់នូវភាពត្រជាក់កាន់តែឆាប់រហ័សដើម្បីជីវិតកាន់តែប្រសើរ
  • អាកាសធាតុកាន់តែក្តៅ បណ្តាលឲ្យលោកអ្នកឆាប់នឿយហត់ មួម៉ៅ និងអសមត្ថភាព ក្នុងការផ្តោត អារម្មណ៍លើការងារ ទោះបីជា ការងារងាយ ស្រួលយ៉ាងណាក្តី អ្នកវិទ្យាសាស្ត្របាន រកឃើញថា គ្រប់អាកាសធាតុ និង សំណើម ប៉ះពាល់ យ៉ាងខ្លាំង ដល់សុខុមាលភាព និងអារម្មណ៍របស់មនុស្ស។ 

    មកទល់ពេលនេះក្រុមហ៊ុនសាមស៊ុងបានច្នៃប្រឌិតនូវម៉ាស៊ីនត្រជាក់ទំនើបថ្មីមួយដើម្បីការពារ ដល់ផាសុកភាព របស់អ្នកនិងក្រុម គ្រួសារដោយ ផ្តល់នូវថាមពល និងភាពរីករាយ សម្រាប់ជីវិត ត្រឡប់មកវិញ។


    ម៉ាស៊ីនត្រជាក់ Samsung AR7500 ត្រូវបានរចនាឡើងជារាងត្រីកោណយ៉ាងពិសេស ដោយមាន ស្លាបកង្ហារ ធំជាងមុន ផ្តល់ថាមពលខ្លាំងក្នុងការផ្តល់ភាពត្រជាក់បានលឿន។ វាមាន ទ្រង់ទ្រាយ ខាងក្រៅ មិនធំទេប៉ុន្តែ វាបាន ផ្តល់នូវ លទ្ធផល វិជ្ជមានយ៉ាង គាប់ប្រសើរ។

    ម៉ាស៊ីនត្រជាក់Samsung AR7500 ប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលអាំងវីទ័រ ដើម្បីប្រើ ប្រាស់ថាមពល ប្រកបដោយ ប្រសិទ្ធិភាព។ វាអាចកំនត់នូវតម្រូវការសីតុណ្ហភាព ដោយស្វ័យប្រវត្តិ ដែលអាចជួយ សន្សំសំចៃភ្លើង និងការពារ បរិស្ថាន បានយ៉ាងល្អ។ បច្ចេកវិទ្យាឌីជីថល អាំងវីទ័រ ប្រើប្រាស់ ថាមពលតិច ប៉ុន្តែផ្តល់នូវផាសុកភាព បានរយៈពេលយូរ ។

    មិនតែប៉ុណ្ណោះ ម៉ាស៊ីនត្រជាក់ Samsung AR7500 បានភ្ជាប់មកនូវលក្ខណៈ ពិសេស Virus Doctor ក្នុងការកម្ចាត់ មេរោគ ជួយការពារគ្រួសារអ្នកឲ្យមានផាសុកភាព ជាមួយនឹង បច្ចេកវិទ្យាបង្កើតថ្មី ក្នុងការ បន្សុទ្ធខ្យល់ បានដល់ ទៅ៩៩ភាគរយ។

    ជាមួយការកម្ចាត់មេរោគ និង តម្រងកម្ចាត់ធូលី ដែលជួយឲ្យអ្នកមិនអាចប្រឈមគ្រោះថ្នាក់ ទៅនឹងការឆ្លង ពីមេរោគ ក្នុងខ្យល់អាកាស និងអាចធ្វើ ឲ្យអ្នកមានប្រតិកម្ម នឹងបាក់តេរី រីក៏មេរោគ ផ្សេងៗ បូករួមទាំងមេរោគ Influenza A និង មេរោគ Corona --តំណាក់កាល ទីមួយគឺ តម្រងកម្ចាត់ធូលី តំណាក់ កាលទីពីរ គឺអ្នកជំនាញកម្ចាត់ មេរោគ។ តម្រងកម្ចាត់ ធូលីត្រូវបាន ភ្ជាប់នៅខាង ក្រៅនៃផ្នែក ខាងលើ របស់ម៉ាស៊ីនត្រជាក់ ដើម្បីផ្តល់នូវភាព ងាយស្រួល ក្នុងការថែរក្សា។


    ជាមួយការកម្ចាត់កម្រិតជាតិពុលបានក្នុងកម្រិតទាបបំផុត ហើយវាថែមទាំងមានការបែងចែក កម្រិតភាព ត្រជាក់បាន ដល់ទៅ ៤ កម្រិត ដូចជា ត្រជាក់ខ្លាំង ត្រជាក់ល្មម ត្រជាក់ក្នុង កម្រិតធម្មតា និងត្រជាក់តិចៗ។ នៅពេលដែល បរិយាកាសក្នុង បន្ទប់អ្នកត្រជាក់ មេរោគនឹង ត្រូវបានសម្អាត ហើយនោះ Samsung AR7500 នឹងត្រូវប្តូរទៅកម្រិត ត្រជាក់ធម្មតា ដោយស្វ័យប្រវត្តិ ដែលស្មើ នឹងការប្រើកង្ហារ ដូច្នេះវាអាច ជួយសន្សំ សំចៃភ្លើង និងថវិការ អ្នកបាន យ៉ាងច្រើន។ ពេលដែលចូល ដំណេក អ្នកអាច ជ្រើសរើស Sleep Mode ដែលផ្តល់ឲ្យ អ្នកនូវខ្យល់ ត្រជាក់យ៉ាងស្ងាត់ និងស្រទន់ សម្រាប់ទប់ទល់ ទៅនឹង កម្រិតត្រជាក់ ខ្លាំងបានរយៈពេល ៣០ នាទី។

    ដើម្បីបំបាត់កង្វល់នៃកម្តៅថ្ងៃមានការកើនឡើងជារៀងរាល់ថ្ងៃ សូមជ្រើសរើសម៉ាស៊ីន ត្រជាក់ Samsung AR7500 ដើម្បីជីវិតរស់ នៅរបស់អ្នកកាន់តែស្រស់ថ្លា។


    អំពីក្រុមហ៊ុន Samsung Electronics co., Ltd

    គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុង តែផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធ អគ្គិសនី និងដំណោះ ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមាន បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

    ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

    Academic sources:

    បញ្ចូលអត្ថបទដោយ ម៉ា

    ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]