ថ្មីៗនេះ LINE Lucky បានប្រកាសឡើងអំពីការវិលត្រឡប់មកវិញ នូវកម្មវិធី LuckyChance ដែលរង្វាន់ ដ៏ច្រើន សន្ធឹកសន្ធាប់ ដែលកាលពី LuckyChance បើកឆាករង្វាន់មាន ត្រឹមតែ Sticker ៤ ឈុតប៉ុណ្ណោះ ។

ថ្ងៃនេះ LuckyChance បានបើកឆាកនូវរង្វាន់ដ៏ធំ និងច្រើនសន្ធឺកសន្ធាប់ ដែលមានដូចជា iPhone 6 មួយគ្រឿង, Free Chatime Coupon ១០០០ រង្វាន់និងវត្ថុ អនុស្សាវរីយ៍ ពី LINE ដល់ទៅ ១៥០០ រង្វាន់ ។ ដើម្បីចូលរួម ក្នុងកម្មវិធីនេះ អ្នកត្រូវមានកម្មវិធី LINE នៅក្នុង ទូរសព្ទសិន ដែលអាច Download បានតាម Link នេះ Android http://bit.ly/1BysQdc សំរាប់ IOS http://apple.co/1GtWcdN  រួចធ្វើតាមការណែ នាំ ខាងក្រោម ៖

១. ចូលទៅកាន់ LINE រួចទៅកាន់ More ហើយបន្តទៅ Official Account

២. នៅក្នុងបញ្ជី Official Account អ្នកនឹងឃើញ LINE Lucky ឬអាចចូលតាម Link នេះ https://line.me/ti/p/%40linelucky

៣. Reply ពាក្យ LuckyChance  នៅក្នុង Chatroom នោះនឹងមានសារផ្ញើមកវិញថាអ្នកឈ្នះឬអត់

ក្នុងមួយថ្ងៃអ្នកអាចចូលរួមលេង LuckyChance បានតែម្តងប៉ុណ្ណោះដូចនេះ អ្នកមានឱកាស ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ឩសភា ដល់ថ្ងៃទី ០១ មិថុនា ។ សម្រាប់អ្នកឈ្នះខាងក្រុម ការងាររបស់ LINE នឹងទាក់ទង ផ្ទាល់តាម LINE តែម្តងដូចនេះ បើអ្នកទទួលបាន សារថាឈ្នះហើយ កុំភ្លេចឩស្សាហ៍ ឆែកមើល LINE ណា ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]