ឥណ្ឌា៖ យ៉ាងហោចណាស់ ក្មេងៗនៅឥណ្ឌា ចំនួន៦នាក់ អាយុចន្លោះពី ៨ ទៅ ១៤ឆ្នាំ បានលង់ទឹក ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ក្នុងពេលដែល ពួកគេចុះហែលទឹកលេង នៅជិតទំនប់ទឹក មួយកន្លែង ខណ:ដែលកម្តៅនៅក្នុងប្រទេសនេះ បានឆក់យកអាយុជីវិតមនុស្ស អស់ ១,៤០០ នាក់ រួចទៅហើយ បើយោងទៅតាមស្ថិតិ បានពីប្រភពព័ត៌មានចុះផ្សាយឲ្យដឹង កាលពី ២៨ ឧសភា ម្សិលមិញនេះ។

ប្រភពព័ត៌មាន ឲ្យដឹងថា ក្មេងៗជនជាតិឥណ្ឌា ដែលរងគ្រោះ ទាំង ៦នាក់ បានចុះទៅហែលទឹកលេង នៅជិតទំនប់ទឹក Lower Manair ស្ថិតនៅក្នុងភូមិ អាលូហ្គូណឺ របស់ទីក្រុង ការីមនេហ្គា ។ ក្មេងៗរងគ្រោះ បានបបួលគ្នាទៅហែលទឹក ក្នុងគោលបំណង បញ្ចុះកម្តៅក្នុងខ្លួនពួកគេ ក្នុងពេលដែល សីតុណ្ហភាព បានឡើងទៅដល់ ៤៨អង្សារសេ ឯណោះ។

 តាមការបញ្ជាក់បន្ថែម ពីប្រភពដដែល ឲ្យដឹងថា ក្នុងចំណោម ក្មេងទាំង ៦នាក់នោះ មានតែម្នាក់គត់ ដែលចេះហែលទឹក ហើយក្មេងដែលចេះហែលទឹកនោះស្លាប់ ត្រូវបានគេជឿជាក់ថា បណ្តាលមកពី ក្មេងនោះ ហក់ចុះទៅជួយ ក្មេងៗ ៥នាក់ទៀត ដែលបានចុះទៅហែលទឹកមុន ក្នុងខណ:ដែល ពួកគេ យល់ខុស នៃជម្រៅទឹកនៅកន្លែងកើតហេតុនោះ៕ សូមប្រិយមិត្តខ្មែរឡូត ទស្សនាកម្រងរូបភាព ខាងក្រោម៖

ទិដ្ឋភាពនៃការស្រង់សាកសព៖










ទិដ្ឋភាពក្មេងៗនៅឥណ្ឌា ងូតទឹក ឲ្យត្រជាក់ខ្លួន៖





យុវជនស្ម័គ្រចិត្ត ចែកទឹកផ្អែមៗ និង ត្រជាក់ៗ ដល់អ្នកដំណើរ៖

រូបភាពបន្ថែមផ្សេងៗ នៅឥណ្ឌា៖



ក្តៅខ្លាំងពេក រលាយជ័រកៅស៊ូលើផ្លូវថ្នល់

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]