ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ខណៈរថយន្តម៉ាកសាំយ៉ុងដឹកចំណីសត្វមួយគ្រឿង បានក្រឡាប់ ផ្ងារជើង បន្ទាប់ពីបែកកង់ធ្លាក់លើផ្លូវ តែសំណាងល្អ មិនមានមនុស្ស រងរបួសនោះទេ គ្រាន់តែ រថយន្តត្រូវបានរង ការខូចខាតយ៉ាង ដំណំ ដែលហេតុការណ៍ នេះកើតឡើងកាល ពីវេលាម៉ោង០៤ និង៣៥នាទីរសៀល ថ្ងៃទី២៨ ឧសភា ២០១៥ នេះ ស្ថិតនៅ ចំណុចភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ ។

បើតាមលោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឱ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញរថយន្ត ដឹកចំណីសត្វខាងលើ ធ្វើដំណើរចេញពី រាជធានីភ្នំពេញ ឆ្ពោះទៅខេត្ត កំពង់ចាម លុះមកដល់ ចំណុចកើតហេតុ ដោយមាន ល្បឿនលឿនផងនោះ ស្រាប់តែបែកកង់ ក៏បណ្តាល ឱ្យធ្លាក់ពី លើផ្លូវម្ខាងក្រឡាប់ តែម្តង ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]