កណ្តាលៈ ស្ត្រីម្នាក់ត្រូវបានក្រុមចោរមានគ្នាពីរនាក់ ដកកាំភ្លើងភ្ជង់ និងវាយដោយដៃ ប្លន់យកម៉ូតូ បានសម្រេច រួចរត់គេច ខ្លួនបាត់ដោយ សុវត្ថិភាព កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១១:៤៥នាទី នៅចំណុច ខាងត្បូងស្តុប y៤៥ ផ្លូវ២១B ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនរងគ្រោះមាន ឈ្មោះ រាម សុផារី ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មការនីរោងចក្រ Meng tong បើក ម៉ូតូម៉ាក់ Dream C125 សេរី ២០១៥ ស្លាក់លេខ ភ្នំពេញ1CH-2928។ ចំណែកជន សង្ស័យមានគ្នាពីរនាក់ មិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជា ២៧ឆ្នាំ ជិះម៉ូតូម៉ាកឌុក ពណ៌ខ្មៅ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលវេលាកើតហេតុខាងលើ ជនរងគ្រោះ បានធ្វើដំណើរ ពីផ្ទះរបស់ខ្លួន គោលបំណង ទៅផ្ទះម្តាយ នៅពេលទៅ ដល់ចំណុចកើតហេតុ ក៏ឃើញ ជនល្មើសមាន គ្នា២នាក់ បានជិះម៉ូតូមកទន្ទឹម នឹងជនរងគ្រោះ ដោយអ្នកជិះពីក្រោយ មានរាងខ្ពស់ ស្តើង សម្បុលសណ្តែកបាយ អ្នកបើកបរ មានរាងទាប សម្បុល ស្រអែម បានធ្វើសកម្មភាព វាយ លើជនរងគ្រោះ ដោយដៃ ចំនួន៣ដៃ ដែលអ្នកបើកម៉ូតូ យកកាំភ្លើងភ្ជង់ អ្នកអង្គុយពី ក្រោយជាអ្នកវាយ រួចជនល្មើសក៏យកម៉ូតូ ជិះតាមផ្លូវ១១០ សំដៅមកមាត់ ទន្លេគេចខ្លួន ដោយសុវត្ថិភាព ។

បច្ចុប្បន្ន កម្លាំងជំនាញព្រហ្មទណ្ឌក្រុង កំពុងចេញស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាម ផ្លូវច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]