ភ្នំពេញ ៖ រថយន្តកូរ៉ូឡា ពណ៌ខ្មៅ 1គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A-0022 បើកដោយបុរសឈ្មោះ បាន រ៉ាដូ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ហើយបត់ចូលផ្លូវលេខ 259 ស្រាប់តែមានរថយន្តម៉ាក Prush បើកចេញពីផ្លូវលេខ 259 ឡើងមកផ្លូវសហព័ន្ធរុស្ស៊ី ធ្វើឱ្យរថយន្តកូរ៉ូឡាជាន់ហ្វ្រាំង តែបែរជាច្រឡំជាន់ហ្គែ ក៏ជ្រុលទៅបុករថយន្ត Prush ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4382 ពេញទំហឹង រួចបន្តទៅបុករះរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2105  និងរថយន្តស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-0113 ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតដូចគ្នា កាលពីវេលាម៉ោង 9និង40 នាទី ព្រឹកថ្ងៃទី19 ខែកក្កដា ស្ថិតក្នុងសង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក នេះបើតាមការអះអាងពីមន្រ្តីនគរបាលចរាចរណ៍ ខណ្ឌទួលគោក ។

នាយរងផ្នែកចរាចរណ៍ ខណ្ឌទួលគោក លោក ប៊ុន ណាន បាននិយាយថា ម្ចាស់រថយន្តបង្កគឺឈ្មោះ បាន រ៉ាដូ ភេទប្រុស អាយុ ២៦ឆ្នាំ ជាជាងអ៊ុតសក់ ស្នាក់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីកើតហេតុ ខាងម្ចាស់រថយន្តរងគ្រោះទាំង៣ បានទាមទារសំណងម្នាក់ ២០០ដុល្លារ ជាការបញ្ចប់សាច់រឿង ពោលគឺសរុបទាំងអស់ 600ដុល្លារ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ស្រេង ដារ៉ា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]