ចិន៖ អ្នកចាំទីម្នាក់ បានបង្កកំហុស ដោយមិនដឹងខ្លួន ក្នុងកំឡុងពេល ប្រកួតបាល់ទាត់មួយ ដែលមិនត្រឹម ធ្វើឲ្យដៃគូ ប្រជែងរបស់ខ្លួន ទទួលជ័យជំនះ ប៉ុណ្ណោះទេ តែរូបគេផ្ទាល់ ត្រូវរងការពិន័យ ជាប្រាក់យ៉ាងច្រើន ទៀតផង។


សកម្មភាពអ្នកចាំទីក្រុម Chongqing Lifan រវល់ផឹកទឹកមិនបានមើលបាល់

កីឡាករ Sui Weijie អ្នកចាំទី របស់ក្រុម Chongqing Lifan ត្រូវពិន័យ កាត់ប្រាក់ថ្លៃឈ្មួល ពលកម្មចំនួន ៥ម៉ឺនយ័ន (ជាង ៨០០០ ដុល្លារអាមេរិក) បន្ទាប់ពីគេភ្លេចខ្លួន រវល់តែផឹកទឹក ជាហេតុនាំឲ្យ ក្រុម Liaoning ដែលជាគូប្រកួត អាចស៊ុតបាល់ ពិន័យ Freekick បញ្ចូលទី បានសំរេច យ៉ាងងាយស្រួលបំផុត នៅក្នុងការប្រកួត ក្របខណ្ឌបាល់ទាត់ Chinese Super League កាលពីចុងសប្តាហ៍ កន្លងទៅ។

នៅក្នុងការប្រកួតនោះ ក្រុមរបស់កីឡាករ Weijie ត្រូវគេនាំមុខ១ ទល់នឹង ០ បន្ទាប់ពីរូបគេ ដែលជាអ្នកចាំទី មិនបាននៅឈរ ចាប់បាល់ ធ្វើឲ្យគូប្រកួត ឆ្លៀតឱកាស លេងបាល់លឿន ហើយអាចស៊ុតបញ្ចូលទី បានតែម្តង។

យ៉ាងណាមិញ Weijie មិនបាន រកលេស តវ៉ាចំពោះ ការប្រព្រឹត្តកំហុស ផឹកទឹកខុសពេល របស់គេនោះទេ ហើយថែមទាំងបាន សារភាពថា គាត់ពិតជា បានធ្វើខុស យ៉ាងធ្ងន់ធ្ងរ ពិតមែន៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]