ភ្នំពេញ៖ បន្ទាប់ពីអ្នកលេង បណ្តាញសង្គម ហ្វេសប៊ុក បានរិះគន់ខ្លាំងៗ ទៅលើ តារាស្រី ដួង ស្រីពេជ្រ ពីម៉ូតសម្លៀកបំពាក់ ស៊ិចស៊ី ហួសហេតុ រូបនាងផ្ទាល់ ក៏បានចេញមុខ បកស្រាយ រឿងនេះតែម្តង។

កាលពីប៉ុន្មានម៉ោងនេះ តារាស្រីរូបស្រស់ ដួង ស្រីពេជ្រ រូបនេះ បានចែករំឡែក វីដេអូមួយ តាមបណ្តាញសង្គម ហ្វេសបុក ដែលនាង បានស្រាយបំភ្លឺ ពីម៉ូតសម្លៀកបំពាក់ របស់នាង ដែលនាងបានស្លៀក ចូលរួមនៅក្នុង កម្មវិធីមួយ។

ចំពោះកញ្ញា ដួងស្រីពេជ្រ ផ្ទាល់ នាងបាននិយាយប្រាប់ ក្នុងកម្មវិធីទូរទស្សន៍មួយ ថា នាងបានដឹងលឺ ការរិះគន់ ចំពោះម៉ូតសម្លៀកបំពាក់ របស់នាង ហើយរូបនាង ក៏សូមអភ័យទោស លើរឿងអចេតនា មួយនេះផងដែរ ព្រោះថា កាលពីពេលនោះ នាងបាន ទៅថតស្ពត ម៉ូតសម្លៀកបំពាក់ ឲ្យហាងកាត់ដេរ មួយកន្លែង គាប់ជួនថ្ងៃនោះ នាងក៏ត្រូវចូលរួម កម្មវិធីខួបកំណើត របស់មិត្តភក្កិសិល្បៈ ដូច្នេះនាង ក៏ឆ្លៀតចូល ហើយក៏នាំគ្នា ថតរូបជុំគ្នាលេង។

កញ្ញា ស្រីពេជ្រ ក៏បានបញ្ជាក់ដែរថា នាងព្រមទទួលស្គាល់ លើសម្តីរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ អ្នកនិយមលេង ហ្វេសប៊ុក ប៉ុន្តែនាង ចង់ឲ្យការ រិះគន់នេះ គឺជួយស្ថាបនាផង មិនមែន ជាន់ពន្លិច បន្ថែមនោះទេ ។

ជាមួយគ្នានោះដែរ តារាស្រីរូបនេះ ក៏បានបញ្ជាក់ថា នាងមិនបាន ប្រើប្រាស់ ភាពស៊ិចស៊ីនេះ ជាឈ្នាន់ ដើម្បីឆ្ពោះទៅរក ភាពល្បីល្បាញ នោះទេ គឺនាងខិតខំតស៊ូ ក្នុងការងារសិល្បៈ រយៈពេល៧ឆ្នាំ មកហើយ។ ជាពិសេស នាងក៏នៅតែអរគុណ ទៅកាន់បងប្អូន មួយចំនួន ដែលនៅតែគាំទ្រ និងជួយផ្តល់កម្លាំងចិត្ត ដល់នាង គ្រប់ពេលវេលាទាំងអស់៕

សូមទស្សនាវីដេអូខាងក្រោម៖





កញ្ញា ដួង ស្រីពេជ្រ និងតារាផ្សេងទៀត

 

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]