ជាកិត្តិយសរបស់ប្រទេសកម្ពុជា ក៏ដូចជាកំពូលតារាចម្រៀង មាស សុខសោភា ដែលត្រូវបាន អញ្ចើញឲ្យ ចូលរួម ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសម្ពោធស្មាតហ្វូនលំដាប់កំពូលរបស់ ក្រុមហ៊ុនទូរស័ព្ទ ស្មាតហ្វូន លំដាប់លេខ 3 ពិភពលោក ម៉ូដែល Huawei P8 ប្រចាំតំបន់អាស៊ី នៅថ្ងៃទី28 និង 29  ខែឧសភា ឆ្នាំ 2015 នៅ Centara Grand and Bangkok Convention Centre ទីក្រុងបាងកកប្រទេសថៃ។


កញ្ញា មាស សុខសោភា នឹងច្រៀងចម្រៀងល្បីៗរបស់ខ្លួន ជាមួយតារាចម្រៀងល្បីៗ របស់ថៃ ក៏ដូចជា តារាភាពយន្ត Alex ដែលជាឯក អគ្គរាជទូតសុឆន្ទៈរបស់ Huawei ប្រចាំប្រទេសថៃ ព្រមទាំង តារាសម្ដែងល្បីៗ មកពីប្រទេស ភូមា ឡាវ ហុងកុង និងប្រទេសក្នុង តំបន់អាស៊ី ដ៏ទៃទៀត រួមទាំង អ្នកសារព័ត៌មាន ដៃគូពាណិជ្ជកម្ម សរុបប្រមាណ 600 នាក់។

ក្រៅពីកំពូលតារាចម្រៀង មាស សុខសោភា ក៏មានពិធីការនីដ៏ល្បី អ្នកនាង ខៀវ សាន់សាណា និងដៃគូ ពាណិជ្ជកម្ម ក្នុងស្រុករបស់ក្រុមហ៊ុន Huawei ដូចជា ហាងលក់ទូរស័ព្ទ The One Mobile, ស៊ីវ អេង, ស៊ីវ អេង II និង រតនា (សៀមរាប) និងអ្នកសារព័ត៌មាន ស្ថានីយ ទូរទស្សន៍ CTN, Hang Meas HDTV សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ កោះសន្តិភាព និងគេហទំព័រព័ត៌មាន Sabay ចូលរួមក្នុង កម្មវិធីសម្ពោធ ដ៏កក្រើក ប្រចាំតំបន់ អាស៊ី នេះផង ដែរ។

ក្រោយពីបានធ្វើឲ្យកក្រើកទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីថ្ងៃទី 15 មេសា ឆ្នាំ 2015 កន្លងមក ឥឡូវនេះ Huawei P8 ដែលអះអាងដោយក្រុមហ៊ុន Huawei ថា ជាកំពូល ស្មាតហ្វូន លំដាប់ខ្ពស់បំផុត បានមកដល់ តំបន់អាស៊ីហើយ។ មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទស្មាតហ្វូន ដ៏ប្រណីតមួយនេះ នឹងមកដល់ប្រទេសកម្ពុជាក្នុង ខែមិថុនា នេះផងដែរ។

Huawei P8 ជាស្មាតហ្វូនដែលរចនាឡើងដោយប្រើលោហៈធាតុគុណភាពខ្ពស់ ជាមួយរូបរាង ស្ដើង មាំ ប៉ុន្តែ ស្រាលងាយស្រួលកាន់ និយាយរួមគឺមានរាងឡួយឥតខ្ចោះតែម្ដង។ លើសពីនេះទៅទៀត Huawei P8 ជាសករាជថ្មីនៃ បច្ចេកវិទ្យាទំនើប ឈានមុខ ផ្នែកមុខងារកាមេរ៉ា សម្រាប់ថត ក្នុងទីងងឹត អាចថតជាប់ចលនាពន្លឺបាន មានមុខងារ  Director Mode ដែលអាចតភា្ជប់កាម៉េរា 3 ពីទូរស័ព្ទ 3 ផ្សេងគ្នាដើម្បីចាប់ យករូបភាពពី ប្លង់ផ្សេងគ្នា និងមុខងារពិសេសៗ ប្លែកៗជាច្រើនទៀត ក្នុងការជួយ បង្កើតភាពច្នៃប្រឌិត និងសម្រួល ការងារប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់។ ម៉ូដែលថ្មី Huawei P8 ស្តើង ស្រាល ពេញដោយ ប្រណីតភាព និងភាពច្នៃប្រឌិតគ្មានដែនកំណត់ ។

ចំពោះតម្លៃវិញ ទូរស័ព្ទស្មាតហ្វូនលំដាប់កំពូល ដែលមានរូបរាងឡូយមួយទំហឹង បច្ចេកវិទ្យា កាម៉េរាញាក់ សាច់ អាចថតជាប់ ចលនាពន្លឺបាន មួយនេះ ត្រូវបានក្រុមហ៊ុន Huawei បង្ហើបរហៀងៗថា មិនលើសពី 500 USD នោះទេ ចំណែក Huawei P8 lite មានតម្លៃ ក្រោម 250 USD។ មិនត្រឹមតែ ប៉ុណ្ណោះរាល់ការទិញ Huawei P8 និង Huawei P8 lite អតិថិជននឹងទទួល បានកញ្ចប់ ប្រូម៉ូសិនពិសេស Free ស៊ីម Smart និងទឹកប្រាក់ ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD  និងប្រើប្រាស់អ៊ីនធើណេត ពេញមួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ) ។ 


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា