កោះកុង៖ ស្ដ្រីម្នាក់ ត្រូវបានជនសង្ស័យ ប្រើពូថៅកាប់ចំក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅផ្ទះរបស់ខ្លួន នៅភូមិ៤ សង្កាត់ដងទុង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង កាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ ដោយយក មាសជិត១០តម្លឹង និងប្រាក់ មួយចំនួនផងដែរ ។

យោងតាមប្រភព ព័ត៌មានពី សមត្ថកិច្ចបាន ឱ្យដឹងថា ស្ដ្រីរងគ្រោះ ម៉េង សៃ អាយុ៥៣ឆ្នាំ បានប្រកាច់ស្លាប់ភ្លាមៗ ខណៈដែលជនសង្ស័យ មិនដឹងមានគ្នា ប៉ុន្មាននាក់ បានចូលទៅធ្វើ សកម្មភាពប្លន់ អំឡុងពេលមេឃ កំពុងភ្លៀង រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ទាំងនគរបាលនិង អាវុធហត្ថបាន ចេញជួយអន្ដរាគមន៍ និងពិនិត្យភ្លាមៗ នៅកន្លែងកើតហេតុ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]