ភ្នំពេញ៖ បន្ទាប់ពីប្រិយមិត្ត បានជ្រាបពី សំឡេងដ៏ក្រអួនក្រអៅ របស់ម្ចាស់ជ័យលាភី  ក្នុងកម្មវិធី ETV Your Kid’s Got Talent  គឺប្អូនស្រី អ៊ុក សុវណ្ណារី តើអ្នកពិតជាកោតសរសើរ ទៅលើសំឡេងរបស់នាង ពិតដែរទេ?

ក្រោយពីធ្វើកិច្ចសំភាន៍ ជាមួយនឹងក្រុមការងារខ្មែរឡូត  កាលពីថ្ងៃទី២០ ខែ ឧសភា រួចមក  ម្តាយរបស់ ប្អូនស្រី ក៏បានបរិយាយ ពីការងារសិល្បៈ របស់កូនស្រី គាត់ ហើយក៏បានបង្ហាញ អារម្មណ៍អានិត កូនស្រី ជាពន់ពេកផងដែរ។ ចំពោះបងស្រី សោភ័ណ្ឌ បានឲ្យដឹងថា កូនស្រីរបស់គាត់ ពិតជា មានសមត្ថភាព តាំងពីក្មេង ប៉ុន្តែហាក់ដូចជា នាងមិនទទួលបាន ការជ្រោមជ្រែង ពីស្ថានីយ៍ទូរទស្សន៍ រឺក៏ផលិតកម្មអ្វី នោះទេ។

ម្តាយរបស់វណ្ណរី បាននិយាយ "បន្ទាប់ពីជាប់ជាម្ចាស់ ជ័យលាភី ក្នុងកម្មវិធី ETV Your Kid's Got Talent រួចមក គឺសំឡេងរបស់វណ្ណារី ហាក់ ដូចជា ស្ងប់ស្ងាត់ក្នុងរង្វង់សិល្បៈតែម្តង ព្រោះថា គ្មានផលិតកម្មណាមួយ ហៅនាង ឲ្យនាងឡើង ច្រៀងនោះទេ  និយាយចំទៅ គឺមិនមានអ្នកណា អើពើលើទេពកោសល្យ របស់នាងនោះទេ។ ខ្ញុំពិតជាមាន ការអានិតកូន ស្រីខ្លោចចិត្ត នាងចេះប្រើសំឡេង បានយ៉ាងល្អ ដែលក្រុមគ្រួសារ គ្មាន អ្នកណា បង្ហាត់បង្រៀន រឺក៏មានជំនាញ ខាងច្រៀងនោះទេ គឺមានតែនាងតែម្នាក់ប៉ុណ្ណោះ។ ពេលខ្លះ នាងតែងប្រាប់ខ្ញុំថា នាងចង់ក្លាយជាតារា ចម្រៀងម្នាក់ ដ៏មានកេរ្តិ៍ ឈ្មោះល្បីល្បាញ ហើយនៅេពេល លឺកូនស្រី និយាយបែបនេះ ខ្ញុំពិតជាទាល់តែម្តង មិនដឹងថា ជួយនាងយ៉ាងណាទេ។ ដូចច្នេះខ្ញុំមាន តែសំនូមពរ និងសង្ឃឹមថា ស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មនានា នឹងជួយបណ្តុះ បណ្តាលដល់ ក្មេងស្រីតូចម្នាក់ ដែលមានជំនាញ ខាងច្រៀងនេះ ឲ្យនាងអាចលេច មុខលេចមាត់ ក្នុងពិភពសិល្បៈផង ព្រោះថា នាងប្រៀបដូចជា កាំបិតថ្មី ដែលមិនទាន់ស្រលៀង បើមានការជួួយ បង្ហាត់បង្រៀនបន្ថែមទៀត សំឡេងរបស់នាង ពិតជាខ្លាំងជាង នេះទៅទៀត"។

តើប្រិយមិត្តយល់យ៉ាងណាដែរ  ចំពោះទេពកោសល្យខាងច្រៀង របស់ប្អូនស្រី អ៊ុក សុវណ្ណារី ដែលនាងមិនទាន់មាន អ្នកណាម្នាក់ ជួយបណ្តុះ បណ្តាលនាងនោះ?




ប្អូនស្រី អ៊ុក សុវណ្ណារី

បទ៖ ស្អែកមួយពាន់ដង



ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]