ខេត្តស្វាយរៀង ៖ លោកចៅក្រមបានដឹកនាំកម្លាំង សមត្ថកិច្ចចូលឆែកឆេរ ផ្ទះជនសង្ស័យដែលថា បាញ់ប្លន់ផ្ទះវីង ប្តូរប្រាក់យកប្រាក់បាន៣១ លានរៀល និងប្រាក់៤ពាន់ដុល្លារ នៅភូមិបុស្សគីរី ឃុំអណ្តូងពោធិ ស្រុករមាសហែកនោះ គឺឆែកឆេរក្នុងផ្ទះ ជនសង្ស័យរកឃើញ ប្រាក់២៥ លានរៀល និង៩០០ដុល្លារ ។

បើតាមលោកវរៈសេនីយ៍ទោ ខឹម ឡៃ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ការចុះឆែកឆេរផ្ទះជនសង្ស័យនេះ ធ្វើឡើងកាលពីវេលា ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ឧសភា ២០១៥ នៅផ្ទះ ជនសង្ស័យឈ្មោះ យស់ សាវី អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះកេត ណន អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំដូងស្រុករមាសហែក រកឃើញប្រាក់ដែល ក្រុមចោរប្លន់ទៅនោះ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]