រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលអះអាងថា ខ្លួនជាអ្នកចម្រៀងនៅក្រុមតន្ត្រីអង្គរក្សបានធ្វើ ដំណើរមក លោតទឹក សម្លាប់ខ្លួនពីលើ ស្ពានជ្រោយចង្វារ តែមិនបានសម្រេចដោយសារ ប៉ូលិសយាម ស្ពានឃាត់ទាន់។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២៧ ឧសភា ២០១៥ នៅចំណុច លើស្ពានជ្រោយ ចង្វារចាស់ផ្នែកខាងលិច។

នារីរងគ្រោះឈ្មោះសាខន អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះរ៉ឺម៉កម៉ូតូមកឈប់នៅគល់ ស្ពានជ្រោយចង្វារ ហើយ ដើរទៅលើ ស្ពានប្រុងលោត សម្លាប់ខ្លួន ខណៈនោះនគរបាល យាមស្ពានឃើញ បានឡើងទៅឃាត់ នាងក៏បានដោះ ខ្សែដៃឱ្យ នគរបាលហើយប្រាប់ថា កុំឃាត់នាងអី តែនគរបាល មិនព្រមក៏នាំ នាងមកសួរនាំ។

ទាក់ទិនមូលហេតុដែលនាំឱ្យនាងប៉ងលោតទឹកសម្លាប់ខ្លួននេះ ត្រូវបាននាងប្រាប់ឱ្យដឹងថា ដោយសារ តូចចិត្តបាន ប្តីហេងស៊យ តាំងពីរួម រស់ជាមួយគ្នាមកនាងមិនដែលមាន សេចក្តីសុខឡើយ គឺខំរក ស៊ីសងតែ បំណុលគេ ពេលរកលុយ បានមកប្តីយកទៅ ដើរស៊ីចាយ មានស្រី ធ្វើបាបចិត្តនាង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]