អាមេរិក៖ វាជារឿងដ៏ចម្លែក និងមិនធ្លាប់ បានឃើញពីមុនមក ដែលមាននារីម្នាក់ ពាក់ខ្សែប្រឡៅក របស់ឆ្កែ និងឲ្យគូដណ្តឹង របស់ខ្លួន បណ្តើរនាងឲ្យ ដូចទៅនឹង សត្វសុនខ នៅតាមទីសាធារណៈ ព្រោះតែនាង ជឿជាក់ថា ការធ្វើបែបនេះ គឺបង្កើនភាព រ៉ូមែនទិក របស់ពួកគេ រឹតតែខ្លាំង ថែមទៀត។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា នារីម្នាក់នោះ មានឈ្មោះថា Xena អាយុ២១ឆ្នាំ ហើយគូដណ្តឹងប្រុស របស់នាង មានឈ្មោះថា Nathan Riely អាយុ៣០ឆ្នាំ ពួកគេទាំង២ រស់នៅក្នុង តំបន់ Staten Island នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបង្កឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ ជាពិសេសគឺ នៅលើអ៊ិនធើណេត តែម្តង បន្ទាប់ពី Xena បានបង្ហោះរូបថត ដែលនាង ពាក់ខ្សែ សម្រាប់ចងឆ្កែ និងអង្គុយដូចជា សត្វឆ្កែ ដោយមានការ បណ្តើរនិង កាន់ខ្សែពីសំណាក់ គូដណ្តឹងរបស់នាង នៅក្នុងផ្សារទំនើប មួយកន្លែង រួចមក។

អ្វីដែលធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល នោះគឺថាកាយវិការ របស់នាង Xena ប្រៀបដូច ខ្លួនទៅនឹង សត្វឆ្កែមួយក្បាល អញ្ចឹងហើយ ទឹកមុខរបស់នាង ក៏បានបញ្ជាក់ថា នាងពិតជារីករាយ ក្នុងការធ្វើបែបនេះ។ ក្នុងនោះនាង Xena ដែលបានប្រើឈ្មោះ មួយទៀតហៅថា កូនឆ្កែរបស់ Nathan (Nathan’s puppy) បានបង្ហោះរូបភាព របស់ខ្លួន ដែលមានពាក់ ខ្សែចងឆ្កែ និងប្រឡៅក ព្រមទាំង ប្រដាប់ការពារមាត់ និងបានសរសេរ រៀបរាប់ថា នាងចង់ក្លាយ ទៅជាកូនឆ្កែមួយក្បាល តាំងពីនាង អាយុ១៣ឆ្នាំ មកម្ល៉េះហើយ នៅពេលដែល នាងបានពាក់ ប្រឡៅឆ្កែ លើកដំបូងនាង មានអារម្មណ៍ រំភើបខ្លាំងមែនទែន ហើយនាងនឹង ស្វែងរកបុរស ដែលអាចកាន់ខ្សែ បណ្តើរនាង តាមផ្លូវ ទាល់តែបាន ហើយក្រោយមក នាងក៏ជួបនឹង Nathan ដែលជាគូដណ្តឹង ម្នាក់នេះតែម្តង។

រីឯ Nathan ដែលជាគូដណ្តឹង របស់នារីម្នាក់នោះ ក៏បានលើកឡើង ដែរថា “នេះគឺជាអ្វី ដែលធ្វើឲ្យ ពួកយើងកាន់តែ មានអារម្មណ៍ រ៉ូមែនទិកប៉ុណ្ណោះ សម្រាប់ខ្សែចង រួមទាំងប្រឡៅក គឺជាវត្ថុ បញ្ចាំស្នេហ៍ របស់ពួកយើង ហើយវាក៏ មិនខុសពី គូស្នេហ៍ដទៃទៀត ដែលពួកគេយក ចិញ្ចៀនមក តំណាងនោះឡើយ”។

គួរបញ្ជាក់ផងដែរថា នេះគឺជារឿង ដ៏ចម្លែកមួយ ព្រោះថានារីម្នាក់ សុខចិត្តធ្វើជា សត្វសុនខ និងឲ្យគូដណ្តឹង របស់ខ្លួនបណ្តើរ ទៅមកដោយ មានភាពរីករាយ បំផុតហើយ រឿងនេះក៏បាន ធ្វើឲ្យមនុស្ស ជាច្រើនភ្ញាក់ផ្អើល ផងដែរ៕

រូបភាពជាច្រើន សន្លឹករបស់នាង Xena ដែលបានបង្ហោះ នៅលើអ៊ិនធើណេត៖







វីដេអូដែលនាង Xena ផឹកទឹកដូចជា សត្វសុនខ៖

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]