ខេត្តសៀមរាប ៖ នាពេលថ្មីៗនេះ គេឧស្សាហ៍ឃើញ រូបភាពយុវជនខ្មែរ ទាំងក្នុង សំលៀកបំពាក់ធម្មតា ទាំងសំលៀកបំពាក់ សិស្ស បានប្រព្រឹត្ត អំពើឱបថើបគ្នា យ៉ាងត្រេកត្រអាល ដោយមិនប្រកាន់ ទីកន្លែង ហើយបានថតបង្ហោះ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ថែមទៀត ។

យ៉ាងនេះក្តី សកម្មភាពបែប ស្រើបស្រាល របស់ក្រុមយុវជន ទាំងនោះ ត្រូវបានគេចាត់ទុកថា ជារឿងធម្មតា ទៅហើយ តែអ្វីដែលជាទី ចាប់អារម្មណ៍ យ៉ាងក្តៅគគុក បំផុតនោះ សម្រាប់មហាជន នៅខេត្តសៀមរាប គឺជាករណី លេចធ្លាយ រូបថតលោក អនុសេនីយ៍ទោ ញឹក សុផល មេប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម កំពុងឱបថើប យ៉ាងត្រេកត្រអាល ជាមួយស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាថៅកែហាង លក់វត្ថុអនុស្សាវរីយ៍ មួយកន្លែង ក្នុងក្រុងទេសចរណ៍ សៀមរាប ។

តាមរយៈរូបភាព ដែលក្រុមអ្នក ពេញនិយម លេងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកបង្ហោះ និងចែករំលែកតៗ គ្នានា ប៉ុន្មានថ្ងៃ ចុងក្រោយនេះ បានបង្ហាញ យ៉ាងច្បាស់ ដោយឥតលាក់លៀម នូវរូបលោកមេប៉ុស្តិ៍ ដោយឱបថើប បឺតមាត់គ្នា យ៉ាងត្រេកត្រអាល ។

អ្នកលេង ហ្វេសប៊ុកខ្លះ បានសរសេរ បែបចំអកថា ៖ សកម្មភាពស្រើបស្រាល នៃលោកមេប៉ុស្តិ៍ សង្កាត់ស្លក្រាម ខាងលើ ពិតជាបាន ធ្វើឲ្យដុតរោល អារម្មណ៏ខ្លាំងណាស់ ហើយបានហៅ សកម្មភាពប្រឡោមស្នេហ៏ នោះថា ជាស្ទីលអឺរ៉ុប និងអាមេរិក ទាំងស្រុង មិនចាញ់យុវវ័យ បច្ចុប្បន្នប៉ុន្មានទេ។

នៅ ព្រឹកថ្ងៃទី២៧ ឧសភា ២០១៥ នេះ លោកអនុសេនីយ៍ទោ ញឹក សុផល មេប៉ូលិសប៉ុស្តិ៍ សង្កាត់ស្លក្រាម បានថ្លែង បកស្រាយថា រូបថតថើប បឺតមាត់គ្នាហ្នឹង ពិតជារូប របស់លោកមែន តែលោកថា នេះជាការឱបថើប ព្រោះតែក្តីស្រឡាញ់ ទៅលើភរិយា លោកតែប៉ុណ្ណោះ ។ ដូច្នេះចង់អ្នកណា បង្ហោះអី ក៍បង្ហោះចុះ លោកមិនឈឺក្បាល ហាលថ្ងៃ នោះទេ ។

លោកមេប៉ុស្តិ៍ បញ្ចាក់យ៉ាង ដូច្នេះថា «រូបថតហ្នឹង លោកថតដាក់ ក្នុងប្រូហ្វាល ហេ្វសប៊ុក ផ្ទាល់ខ្លួន ទុកគ្រាន់មើល តែមានកូនក្មេងម្នាក់ ធ្លាប់នៅជាមួយ វាស្គាល់លេខសម្ងាត់ ចូលទៅក្នុង គណនេយ្យហ្វេសប៊ុកខ្ញុំ ក៍ខ្វេះរូបទាំងហ្នឹង ចេញតែម្តង» ។

ថ្វីបើយ៉ាងនេះក្តី អ្នកដែលស្គាល់ស្ត្រី ដែលថតជាមួយ លោកមេប៉ុស្តិ៍នោះ ប្រាប់អោយដឹងថា មិនមែនជាភរិយា លោកមេប៉ុស្តិ៍ទេ ស្ត្រីខាងលើ មានឈ្មោះ ចាន់ ណា ជាថៅកែ ហាងលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងក្រុងទេសចរណ៏ សៀមរាប ។

ជាមួយគ្នានេះដែរ មគ្គុទេ្ទសក៍ តំបន់សៀមរាប-អង្គរ មួយរូប គឺលោក រ៉េត សាមុត បានចាត់ទុក សកម្មភាពឪបថើបគ្នា តាមបែបស្ទីល បរទេសខាងលើ ថាជាសញ្ញា នៃការរអិលធ្លាក់ចុះ នៃតម្លៃសីលធម៍សង្គម គួរឲ្យព្រួយបារម្ព បំផុតមួយ ជាពិសេសកម្រិត នៃការគោរព ស្រឡាញ់វប្បធម៌ និងទំលៀមទំលាប់ ដ៏ថ្លៃថ្នូរ កំពុងត្រូវបានរសាត់ ចេញពីកូនខ្មែរយើងហើយ ដោយងាយទៅ ទទួលយកវប្បធម៌ បរទេសជំនួសវិញ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]