ចិន៖ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ បានទៅស្ថានីយ៍ ពន្លត់អគ្គីភ័យ ក្នុងខេត្ត Anhui ដើម្បីស្វែងរកជំនួយ បន្ទាប់ពីរូបគេ ស្លៀកខោខូវប៊យ ហើយរូតខោ បានគាបជាប់ ប្រដាប់ភេទ របស់គេ ដោះមិនចេញសោះ។


សកម្មភាព ជួយសង្គ្រោះ របស់ក្រុមអ្នកពន្លត់អគ្គីភ័យ

យោងតាមសម្តី ឪពុកក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់ ពីដំបូង បានចូលបន្គន់ ហើយស្លៀក និងរូតខោលឿនពេក ទើបធ្វើឲ្យរូត ជាប់ប្រដាប់ភេទ យ៉ាងដូច្នេះ។ ក្រោយពីព្យាយាម ជួយកូនពីរបី ដងហើយ នៅតែមិនបានសំរេច បុរសរូបនោះ ក៏នាំកូនទៅ ស្ថានីយ៍ពន្លត់អគ្គីភ័យ ដែលនៅជិតផ្ទះ តែម្តង។

ក្មេងប្រុស ដែលរៀនថ្នាក់ទី៤ មានអាយុ១០ឆ្នាំ ខាងលើនេះ ត្រូវនាំចូលទៅ ក្នុងស្ថានីយ ក្រោមការជួយសង្គ្រោះ ពីអ្នកពន្លត់អគ្គីភ័យ ចំនួន៥នាក់។ ក្រុមជួយសង្គ្រោះ បានព្យាយាម ដោះរូត យ៉ាងប្រុងប្រយ័ត្ន និងសំរេចចិត្ត ប្រើដង្កាប់កាត់ចុង ខ្សែរូតខោចេញតែម្តង។

យ៉ាងណាមិញ ក្រោយព្យាយាម បន្តិចម្តងៗ ទីបំផុតពួកគេ ក៏អាចដោះរូត ចេញបាន ហើយក្មេងប្រុសនោះ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យ ជាបន្តទៀត ដើម្បីកំចាត់មេរោគចេញ៕

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]