រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២G ៨៧២៨ មួយគ្រឿង បានបើកបុក ពំនូកខ្សាច់ បណ្តាលឱ្យក្រឡាប់ ផ្ងារកង់ឡើងលើ តែមិនបណ្តាលឱ្យ មនុស្សរងគ្រោះថ្នាក់ទេ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៧ ឧសភា ២០១៥ នៅចំណុច កណ្តាលវាលខ្សាច់ ក្រុមហ៊ុន OCIC  ស្ថិតក្នុងភូមិ ដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ខាងលើ បើកបរដោយបុរសម្នាក់ ជិះតែម្នាក់ឯង ធ្វើដំណើរ តាមផ្លូវ ដែលទើបស្ថាបនាហើយ ក្នុងតំបន់អភិវឌ្ឍន៍ OCIC ក្នុងទិសដៅ ពីជើងទៅត្បូង ពេលដល់ចំណុច កើតហេតុ រថយន្តបើកលឿនពេក បានជ្រុលទៅបុក ពំនូកខ្សាច់ បណ្តាលឱ្យក្រឡាប់ ផ្ងារកង់ឡើងលើ តែម្តង។

ក្រោយកើតហេតុ ម្ចាស់រថយន្ត បានស្ទូចរថយន្ត យកទៅជួសជុល ដោយខ្លួនឯង ដោយមិនរំខាន ដល់សមត្ថកិច្ចទេ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]