ភ្នំពេញ, កម្ពុជា ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2015 ក្រុមហ៊ុន Huawei Marine ដែលជា ក្រុមហ៊ុន ផ្គត់ផ្គង់ប្រព័ន្ធ ខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ នៅទូទាំងពិភពលោក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សាងសង់ និងថែទាំប្រព័ន្ធ ខ្សែកាប្លិ៍អុបទិក មួយ ជាមួយក្រុមហ៊ុន Telekom Malaysia Berhad (ម៉ាឡេស៊ី)  ក្រុមហ៊ុន Symphony Communication Public (ថៃ) និង ក្រុមហ៊ុន Telcotech (កម្ពុជា) ដើម្បីសាងសង់ ប្រព័ន្ធខ្សែ កាប្លិ៍អុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ។

គម្រោងតភ្ជាប់ខ្សែកាប្លិ៍ប្រវែង 1.300 គីឡូម៉ែត្ររបស់ប្រព័ន្ធខ្សែកាបអុបទិកក្រោម បាតសមុទ្រ MCT នេះ នឹងត ភ្ជាប់ទីក្រុង Cherating ក្នុងប្រទេសម៉ាឡេស៊ី និងខេត្ត រ៉ាក់យ៉ង ប្រទេសថៃ និងតភ្ជាប់មក កាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា តាមរយៈស្ថានីយតូច ដែលតភ្ជាប់ ពីស្ថានីយមេ។ សម្រាប់ការដំណើរ ការបន្តទៅកាន់ប្រទេសជិតខាង ដូចជា ប្រទេសឡាវ និងមីយ៉ាន់ម៉ា នឹងអាចប្រព្រឹត្តទៅ បានតាមរយៈ ការតភ្ជាប់បណ្តាញ លើគោក បន្ថែមទៀត។ ប្រព័ន្ធខ្សែ កាប្លិ៍អុបទិក ក្រោមបាតសមុទ្រ MCT បំពាក់ដោយបច្ចេក វិទ្យាទំនើបចុង ក្រោយបំផុត 100G ដែលមាន សមត្ថភាពអាច ផលិតបាន លើសពី 30 Tbps ។ ប្រព័ន្ធនេះនឹងអាចដំណើរការ និងផ្តល់ សេវាកម្មដល់ អតិថិជនបាន នៅដំណាច់ឆ្នាំ 2016 ។


នៅក្នុងពិធីចុះហត្ថលេខានេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា មន្ត្រីជាន់ខ្ពស់សំខាន់ៗក្នុង ជួររាជរដ្ឋា ភិបាល និងភ្ញៀវកិត្តិយស ដទៃទៀត យ៉ាងច្រើនកុះករ។ នេះគឺជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ សម្រាប់ ប្រទេសកម្ពុជា ដែលនឹង ទទួលបានអត្ថប្រយោជន៍ ជាច្រើន ពីការដំឡើងជា លើកដំបូង នៃប្រព័ន្ធខ្សែ កាប្លិ៍អុបទិកក្រោម បាតសមុទ្រ ដែលមាន ល្បឿនលឿន និងសមត្ថភាព ខ្ពស់មិនធ្លាប់មាន។ 

ក្រុមហ៊ុន Huawei Marine នឹងដាក់ពង្រាយឧបករណ៍បង្កើនល្បឿនអុបទិក ដែលមាន លក្ខណៈច្នៃ ប្រឌិតខ្ពស់ អាចប្រើខ្សែ រត់ដល់ទៅ 6គូ និងប្រើប្រាស់ប្រអប់ទីតាញ៉ូម តូចស្ដើង ដើម្បីកាត់ បន្ថយការចំណាយ លើប្រតិបត្តិការ បានយ៉ាងច្រើន ផ្សារភ្ជាប់ ជាមួយនឹងការ ដាក់ពង្រាយ បណ្តាញនានា ដែល អនុញ្ញាតឲ្យដាក់ពង្រាយបាន ច្រើនតភ្ជាប់គ្នា ព្រមទាំងការ កប់នៅ ក្រោមបាតសមុទ្រ។

ប្រព័ន្ធខ្សែកាប្លិ៍ថ្មីនេះ នឹងផ្តល់ឲ្យប្រទេសកម្ពុជា និងបណ្តាប្រទេសនៅជុំវិញ ជាមួយនឹងការកើន ឡើងយ៉ាង ខ្ពស់នៃកម្រិត បញ្ជូនទិន្នន័យ លំដាប់អន្ដរជាតិ ដែលនឹងជួយបង្កើន ទិន្នន័យកម្ម វិធីអ៊ីនធើណេត កាន់តែច្រើន និងបទពិសោធ ថ្មីរបស់អ្នក ប្រើប្រាស់ទាំងបុគ្គល និងស្ថាប័ន ពាណិជ្ជកម្ម។


លោក Ma Yanfeng អគ្គនាយករងក្រុមហ៊ុន Huawei Marine បានមានប្រសាសន៍ថា៖ «យើងពិត ជាមានកិត្តិយស ណាស់ ដែលបាន សហការជាមួយអតិថិជន របស់យើង និងចាប់ ផ្តើមធ្វើការ អភិវឌ្ឍ និងសាងសង់ ប្រព័ន្ធខ្សែកាប្លិ៍ MCT ដើម្បីផ្តល់នូវ ហេដ្ឋារចនា សម្ព័ន្ធដ៏ទំនើប ដែលនឹងរួម ចំណែកដល់ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុង តំបន់ឥណ្ឌូចិន»។

អំពីក្រុមហ៊ុន Huawei Marine

ក្រុមហ៊ុន Huawei Marine គឺជាក្រុមហ៊ុនវិនិយោគរួមគ្នាមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន Huawei Technologies និង ក្រុមហ៊ុន Global Marine Systems ។ ការនាំយកមក រួមគ្នានូវ អ្នកជំនាញប្រកប ដោយនិរន្តរភាព នៃក្រុមហ៊ុន មេទាំងពីរ ក្រុមហ៊ុន Huawei Marine បានរួមបញ្ចូល គ្នានូវបច្ចេកវិទ្យាទំនើបទាន់ សម័យ ក្នុង វិស័យទូរគមនាគមន៍ និងបទពិសោធន៍ 160 ឆ្នាំ នៃប្រតិបត្តិការ ក្នុងដែនសមុទ្រ ជាមួយនឹងការប្តេជ្ញា ចិត្តខ្ពស់ ចំពោះការអភិវឌ្ឍ លើបណ្តាញទំនាក់ទំនងខ្សែ កាបក្រោម បាតសមុទ្រនៅទូទាំងពិភពលោក។ ក្រុមហ៊ុន Huawei Marine  បានផ្តល់នូវការ ជឿទុកចិត្តខ្ពស់ ចំណាយមាន ប្រសិទ្ធភាព ទំនួលខុសត្រូវ និងដំណោះស្រាយ លើកិច្ចព្រមព្រៀង សាងសង់ ប្រព័ន្ធខ្សែកាបក្រោម បាតសមុទ្រ ការធ្វើ សមាហរណកម្ម និងការផ្តល់សេវាកម្មដំឡើង ដោយការ យកចិត្តទុកដាក់ខ្ពស់ និងការប្ដេជ្ញាចិត្ត ចំពោះការគាំទ្រ របស់អតិថិជន លើបណ្តាញ ប្រតិបត្តិករនានា។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ [email protected] ឬចូលទៅកាន់គេហទំព័រ www.huaweimarine.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]