ខេត្តស្វាយរៀង ៖ និស្សិតម្នាក់ ត្រូវមន្ត្រីនគរបាល ការិយាលយ័ ប្រឆាំងគ្រឿងញៀន ស្នងការនគបាលខេត្ត ធ្វើការឃាត់ខ្លួន ដោយជាប់ចោទ ពីបទចែកចាយ គ្រឿងញៀន កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី២៥ ឧសភា ២០១៥ បន្ទាប់ពីបាន ធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ឱ្យក្រុមសិស្សសាលា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល កាលពីថ្ងៃទី២៤ ឧសភា ២០១៥ ស្ថិតនៅស្ពានត្នោត ក្នុងភូមិប្ញស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខណៈដែលសមត្ថកិច្ច តាមដានជាយូរ មកហើយនោះ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ទុម សាលី អាយុ២៣ឆ្នាំ ជានិស្សិត ឆ្នាំទី២ ផ្នែកគ្រប់គ្រង មានទីលំនៅ ភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

ក្រោយពីសមត្ថកិច្ចសាកសួរ បានសារភាពថា ខ្លួនពិតជាបាន ចែកចាយគ្រឿងញៀន ឱ្យសិស្សានុសិស្ស នៅវិទ្យាល័យ ស្វាយរៀង សេព ពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]