រាជធានីភ្នំពេញ ៖ លំនៅឋាន ធ្វើពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ចំនួន៣ខ្នង ស្មើនឹង៧ គ្រួសារ ត្រូវអគ្គិភ័យ លេបត្របាក់ អស់ទាំងស្រុង កាលពីវេលា ម៉ោង៨ និង៣០យប់ ថ្ងៃទី២៦ ឧសភា ២០១៥ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ តែមិនបណ្តាលឱ្យ មានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតទេ។

ទាក់ទិនមូលហេតុ ដែលបណ្តាលឱ្យ កើតមានអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរអះអាងថា ដោយសារទុស្សេ ខ្សែភ្លើង ចេញពីផ្ទះ លេខ១០៧៤ ជាផ្ទះលក់អីវ៉ាន់ ចាប់ហួយ ដែលមានម្ចាស់ ឈ្មោះ យី សំអន ភេទស្រី អាយុ៦០ឆ្នាំ ។

ប្រភពបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យ ឆេះ២ខ្នង ជាប់គ្នា មាន៦គ្រួសារ និងខាងក្រោយ១ខ្នង មាន១គ្រួសារ។ ក្នុងហេតុការណ៍នោះ គេឃើញរថយន្ត ពន្លត់អគ្គិភ័យ ចំនួន១៩គ្រឿង ក្នុងនោះមានរថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាលរាជធានី១៦គ្រឿង និងរថយន្តក្រុមហ៊ុន សូគីម៉ិច៣គ្រឿង ចេញអន្តរាគមន៍ ពន្លត់រហូតរលត់ ទាំងស្រុង នៅវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃដដែល។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]