ភ្នំពេញ៖ កញ្ញា ដួង ស្រីពេជ្រ ជាតារាសម្តែងស្រី វ័យក្មេង រូបស្រស់សោភា កាលពីពេលថ្មីៗនេះ ត្រូវបានអ្នក និយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook បាននាំគ្នា Share រូបរបស់នាង ពីមួយទៅមួយ រិះគន់ទៅលើនាង មិនសំចៃមាត់ ក្រោយពីនាងបានលេច វត្តមានជាសាធារណៈ ជាមួយឈុតសិចស៊ី បញ្ចេញសាច់ដើម ទ្រូងទ្រលុកទ្រលន់ មិនប្រណីដៃ ។

ជាការពិតណាស់ ទម្រាំតែបានក្លាយខ្លួន ជាតារាមួយដួង មានភាពលេចធ្លោ មានកេរ្តិ៍ឈ្មោះឈ្បីល្បាញ ក្នុងវិថីសិល្បៈ មិនមែនជារឿង ងាយស្រួលនោះទេ ហើយអ្វីដែលអ្នកសិល្បៈ ស្ទើរតែទាំងអស់ មានការភ័យខ្លាច មិនចង់ជួបនោះ គឺការប៉ះទង្គិច ជាមួយការរិះគន់ និងរឿងអាស្រូវ ព្រោះថារឿងនេះ អាចធ្វើឲ្យពួកគេ បាត់ប្រជាប្រិយភាព យ៉ាងគំហុក។ តួយ៉ាងដូចជា តារាសម្តែងស្រី វ័យក្មេង កញ្ញា ដួង ស្រីពេជ្រ នាពេលកន្លងមក ធ្លាប់បានរក្សាកេរ្តិ៍ឈ្មោះ មិនឲ្យប៉ះពាល់ នឹងរឿងអាស្រូវឡើយ តែអ្វីដែលនាងខ្លាចរអានោះ បានកើតឡើង លើនាង ដោយកាលពី ពេលថ្មីៗនេះ នាងបានទទួលរងព្រនង់ ការរិះគន់មិនសំចៃមាត់ ដោយក្នុងនោះ មានអ្នកខ្លះបាន ជេរប្រមាថ នាងនូវពាក្យ អសុរោះមួយចំនួន ទៀតផង ។

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook គេសង្កេតឃើញថា មានអ្នកលេងបណ្តាញ នេះជាច្រើន បាននាំគ្នាយក រូបនាងបង្ហោះ ពាសពេញហើយធ្វើការរិះគន់ ដោយប្រើពាក្យសម្តី អសុរោះប្រមាថនាង ថាជាស្រីលក់ខ្លួន និងជាស្រីគ្មាន ការខ្មាសអៀនជាដើម បន្ទាប់ពីទស្សនិកជន បានឃើញ ការស្លៀកពាក់តុបតែងខ្លួន បែបជានារីសិចស៊ី បញ្ចេញសាច់ ដើមទ្រូង យ៉ាងចាស់ដៃ របស់នាង ខណៈដែលនាងបាន ទៅចូលរួមខួប កំណើតរបស់ លោក ម៉ាដូណា កាលពីយប់ ថ្ងៃទី២៤ ខែឧសភា កន្លងទៅនេះ ។

ទាក់ទងទៅនឹងការ រិះគន់មិនសំចៃដៃ របស់អ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook នេះគេហទំព័រ Looking TODAY មិនទាន់អាចទាក់ទងទៅ តារាសម្តែង កញ្ញា ដួង ស្រីពេជ្រ បានទេ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នេះ ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]